ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡិច​ស៊ីស៤៧០ដឹក​ឈើ​ប្រណីត​បុក​គោ​យន្ត​​កន្ត្រៃ​ដឹក​ឈើ​អារ​ពី​ក្រោយ​ធ្លាក់​ស្រែ​ (មាន​វីដេអូឃ្លីប)

11 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ រថ​យន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ីស​៤៧០​​​ដឹក​ឈើ​ប្រណីត​ប្រភេទ​នាង​នួនបាន​បុក​គោយន្ត​កន្ត្រៃ​ដឹក​ឈើ​អារ​​ពី​ក្រោយ​បណ្តាល​ឱ្យ​ធ្លាក់​ចូល​ស្រែ​ទាំង​២​គ្រឿង​​តែ​ពុំ​បណ្តាល​ឱ្យ​នរណា​ម្នាក់​រង​គ្រោះ​ថ្នាក់​ទេ​។

ខេត្ត​កំពង់​ឆ្នាំង​ ៖ រថ​យន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ីស​៤៧០​​​ដឹក​ឈើ​ប្រណីត​ប្រភេទ​នាង​នួនបាន​បុក​គោយន្ត​កន្ត្រៃ​ដឹក​ឈើ​អារ​​ពី​ក្រោយ​បណ្តាល​ឱ្យ​ធ្លាក់​ចូល​ស្រែ​ទាំង​២​គ្រឿង​​តែ​ពុំ​បណ្តាល​ឱ្យ​នរណា​ម្នាក់​រង​គ្រោះ​ថ្នាក់​ទេ​។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៣ និង​៣០​នាទី​ទៀបភ្លឺ ថ្ងៃ​ទី​១៤ កុម្ភៈ ២០១៤ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ពោធិ៍​ ឃុំ​ពង្រ ស្រុក​រលា​ប្អៀរ​។

ក្រោយ​កើត​ហេតុ​ មុន​ពេល​រត់​គេច​ខ្លួន​អ្នក​បើក​រថ​យន្ត​ឡិច​ស៊ីស​បាន​កាច់​ស្លាក​លេខ​រថ​យន្ត និង​រំដោះ​យក​ឈើ​មួយ​ចំនួន​​គេច​​បាត់​មុនពេលសមត្ថ​កិច្ច​ទៅ​ដល់​។ នៅ​កន្លែង​កើតហេតុ​ សមត្ថ​កិច្ច​គ្រប់​ជំនាញ​បាន​ពិនិត្យ​ក្នុង​រថ​យន្ត​​​ឡិច​ស៊ីស៤៧០​ឃើញ​មាន​ឈើ​ប្រណីត​ប្រភេទ​នាង​នួន​ចំនួន​៦ដុំ​ និង​ឈើ​២ដុំទៀត​ត្រូវ​បាន​គេ​ជញ្ជូន​យក​ទៅ​លាក់​ក្នុង​ភូមិ​ប្រជា​ពលរដ្ឋ​ក្បែរ​នោះ ដែលស​រុប​ឈើ​ទាំង​អស់​មាន​ចំនួន​៨​ដុំ​ មាន​មុខ​កាត់​៣តឹក​៤​ជ្រុង​ និង​មាន​ប្រវែង​២​ម៉ែត្រ​ ដែល​មាន​ប្រមាណ​១​,៥ម៉ែត្រគូប​។

បច្ចុប្បន្ន​ឈើ​ទាំង​នោះ​ត្រូវ​បាន​ស្ទូច​មក​កាន់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ដើម្បី​កសាង​សំណុំ​រឿង​​តាម​នីតិវិធី៕​