ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រលាញ់​ពេក​គ្រូធំ Man Utd ចង់ឱ្យ​កីឡាករ​១​រូប​នេះ​នៅ​បន្ត​ទោះ​មាន​មាន់​ថ្មី​ក៏​ដោយ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា គ្រូបង្វឹក​ក្លិប​បិសាច​ក្រហម Manchester United លោក Ole Gunnar…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា គ្រូបង្វឹក​ក្លិប​បិសាច​ក្រហម Manchester United លោក Ole Gunnar Solskjaer ចង់បាន​កីឡាករ Axel Tuanzebe បន្ត​នៅ​លេង​ឱ្យ​ក្លិប​របស់​ខ្លួន​តទៅ​ទៀត បើ​ទោះបីជា​ទិញ​យក Harry Maguire ហើយ​ក៏​ដោយ​។

ការ​ទិញ​យក​កីឡាករ Maguire ក្នុង​តម្លៃ​៨៥​លាន​ផោន ពី​ក្លិប​ក​ញ្ជ្រៀ​ង Leicester មាន​ន័យ​ថា​ពេល​នេះ លោក Solskjaer មាន​កីឡាករ​ខ្សែការពារ​កណ្តាល​ដល់​ទៅ​៧​នាក់​ឯណោះ តែ​លោក​នៅ​តែ​ចង់ឱ្យ Tuanzebe នៅ​បន្ត​ក្នុង​ក្លិប​តទៅ​ទៀត ហើយនឹង​ផ្តល់​ឱកាស​ឱ្យ​គេ​បាន​លេង​ដិត​ដល់​នៅ​ក្នុង​រដូវ​កាល​ក្រោយ​។

Maguire និង Victor Lindelof នឹង​ក្លាយជា​កីឡាករ​ជម្រើស​ដំបូង​គេ​បំផុត​ក្នុង​ការ​មក​ឡើង​លើ​តារាង​ការពារ​។ តែ​លោក Solskjaer នៅ​តែ​សន្យា​ថា Tuanzebe នឹង​អាច​ទទួល​បាន​ឱកាស​ដូច​គ្នា​។

នាយក​ក្លិប Aston Villa លោក Dean Smith នឹង​អនុញ្ញាត​ឱ្យ Tuanzebe លេង​ខ្ចី​ជើង​បន្ត​ទៀត​ក្នុង​ការ​ប្រកួត Championship ប្រសិនបើ Man Utd បន្ត​ឱ្យ​ខ្ចី​។ តែ​ពេល​នេះ Man Utd បាន​អះអាង​រួច​ទៅ​ហើយ ថា​នឹង​ឱ្យ Tuanzebe លេង​នៅ​ក្លិប​របស់​ខ្លួន ៕

ប្រភព ៖ Thesun , កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ