ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Spurs មាន​ប្រៀប​លើ Man Utd ក្នុង​ការ​យក Bruno Fernandes តែ​ខ្វះ​លុយ​៩​លាន​ផោន

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប Tottenham Spurs យក​ប្រៀប​លើ Manchester United…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប Tottenham Spurs យក​ប្រៀប​លើ Manchester United ក្នុង​ការ​ដណ្តើម​យក Bruno Fernandes ដែល​មាន​តម្លៃ​៦៥​លាន​ផោន ។

ភ្នាក់ងារ​របស់ Fernandes នៅ​ក្លិប Lisbon ត្រូវ​បាន​គេ​ដឹង​ថា បាន​យល់ព្រម​នឹង​តម្លៃ​ខ្លួន​សម្រាប់​កីឡាករ​ក្នុង​មួ​យស​ប្តា​ហ៍ ១០៦០០០​ផោន ជាមួយនឹង​ក្លិប​ដែល​ចង់បាន​រួច​ទៅ​ហើយ​។ ព័ត៌មាន​នៅ​អ៊ី​តា​លី​បាន​លើក​ឡើង​ថា Fernandes អាយុ​២៤​ឆ្នាំ យល់ព្រម​នឹង​លក្ខខណ្ឌ​ជាមួយ​នឹង Man Utd ហើយ តែ​នៅ​ពេល​នេះ បែរជា Spurs មាន​ប្រៀប​ទៅ​វិញ​។

តាម​ពាក្យ​របស់​អ្នកកាសែត Goncalo Lopes បានឱ្យ​ដឹង​ថា​៖ «​ថ្ងៃនេះ Bruno និង ភ្នាក់ងារ​របស់​គេ​បាន​យល់ព្រម​គ្នា​ជាមួយនឹង SpursOfficial​។ តែ​ក្លិប Spurs ត្រូវ​ទៅ​និយាយ​គ្នា​ជាមួយ​នឹង​ក្លិប Sporting Lisbon ទៀត​។ Spurs បាន​សុំ​បង់ថ្លៃ​៥០​លាន​មុន ហើយ​១០​លាន​ក្រោយ​។ តែ Sporting ចង់បាន ៧០​លាន​យ៉ាងតិច​» ៕

ប្រភព ៖ Thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ