ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​តាក់​ស៊ី​ម៉ែត្រ​ បើក​បុក​ម៉ូតូវ៉េវ​​នៅស្តុប​នាង​គង្ហីង​ រង​របួស​ម្នាក់​ សម្រប​សម្រួល​គ្នា​បញ្ចប់​រឿង​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​រង​របួស​ស្រាល​ ខណៈ​​ដែល​រថ​យន្តតាក់​ស៊ី​ម៉ែត្រ​ ពណ៌ស​ ១គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1Q-0724 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េត​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ លុះ​មក​ដល់​ចំណុច​ស្តុប​នាង​គង្ហីង​ ក៏​មាន​ម៉ូតូ​វ៉េវ​ ពណ៌​ប្រផេះ ១គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1N-0642 ជិះ​ដោយ​បុរស​រង​គ្រោះ​ ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​១៨២​ ទិស​ដៅ​ពី​លិច​ទៅ​កើត​ បើក​ឆ្លងមក​ ដោយ​មិន​គោរព​​ភ្លើង​សញ្ញា​ បណ្តាល​ឲ្យ​រថ​យន្ត​បុក​ពេញ​ទំហឹង​ ម៉ូតូ​រង​ការ​ខូច​ខាត​​គាប​គាប់​មុខ​រថ​យន្ត​។

ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ បាន​កើត​ឡើង​កា​លពីវេលា​ម៉ោង​ ៤ និង​ ៤៥​នាទី ទៀប​ភ្លឺចូល​ថ្ងៃទី​១៤​ កុម្ភៈ​ ២០១៤​ ស្ថិត​ក្នុង​សង្កាត់​វាល​វង់​ ខណ្ឌ​ ៧មករា​។ ក្រោយ​កើត​​ហេតុ​ ភាគី​ទាំង​ពីរ​បាន​ធ្វើ​ការ​ចរចា​​​បញ្ចប់​រឿង​​ ដោយ​ពុំ​មាន​ភាគី​ណាមួយ​ចេញ​សំណង​អ្វី​ឡើយ​៕