ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​​យន្ត​ ១តោន​កន្លះ បើក​បុក​រថ​យន្ត​មីនី​ធុនតូច​ចត​ស្ងៀម​​ បណ្តាល​ឲ្យ​ខ្ទាត​​ទៅ​បុក​បង្គោល​ភ្លើង​រង​ការ​ខូច​ខាត​ធ្ងន់​ធ្ងរ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ រថ​យន្ត​មីនី​ធុន​តូច​ ១គ្រឿង​ ដែល​​ម្ចាស់​ចត​ស្ងៀម​​នៅ​លើ​ចិញ្ចើម​ផ្លូវ បាន​រង​ការ​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ​ ខណៈ​ដែល​មាន​រថ​យន្ត​ ១តោន​កន្លះ​ ពណ៌​ខៀវ​ ១គ្រឿង​ មិ​នចាំ​ស្លាក​លេខ​ ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​សីហនុ​ ក្នុង​​ទិស​​ដៅ​ពី​លិច​ទៅ​កើត​ លុះ​មក​ដល់​ចំណុច​មុខ​រោង​កុន​គិរី​រម្យ​ ក៏​បាន​រេ​ចង្កូត​ទៅ​បុក​រថ​យន្ត​មីនី​ធុន​តូច​ខាង​លើ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ បន្ទាយ​មាន​ជ័យ​ 2A-2133 បណ្តាល​ឲ្យ​រថ​យន្ត​នេះ ខ្ទាត​ទៅ​បុក​បង្គោល​ភ្លើង​​ ១ដើម​ តែ​ម្តង​។

ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ១ និង​ ៤០​នាទី យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៤​ កុម្ភៈ​ ២០១៤ ស្ថិត​ក្នុង​សង្កាត់​បឹ​ង​​កេង​កង​ទី២​ ខណ្ឌ​ចំការ​មន​។ ក្រោយ​កើត​ហេតុ​ រថ​យន្ត​បង្ក​បាន​បើក​រត់​គេច​​បាត់​៕