ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡិច​ស៊ីស​បើក​វ៉ា​រថ​យន្ត​​ពី​មុខ​ជ្រុល​ទៅ​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូង​ផ្លូវ​បាក់​អស់​ ១០​ផ្ទាំង​ រួច​រេ​ចង្កូត​បុក​CRV ស្រ្តី​ម្នាក់​រង​របួស​ធ្ងន់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ស្រ្តី​ម្នាក់​បាន​រង​របួស​​ធ្ងន់​បាក់​ខ្ទង់​ច្រមុះ​ ខណៈ​ដែល​រថ​យន្ត​ឡិច​ស៊ីស​ 470 ១គ្រឿង​ ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2T-5132 រួម​ដំណើរ​ដោយ​បុរស​ ២នាក់​ និង​ស្រ្តី​រង​គ្រោះ​ ធ្វើ​ដំណើរ​យ៉ាង​លឿន​តាម​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី ទិស​ដៅ​ពី​កើត​ទៅ​លិច​ លុះ​មក​ដល់​មុខ​ហាង​លក់​ទូរស័ព្ទ​ណូគា​​បេះ​ដូង​ខ្មែរ​​ ​ក៏​បាន​វ៉ា​​រថ​យន្ត​ ១គ្រឿង​ នៅ​ឆ្វេង​ដៃ​ រួច​ជ្រុល​ទៅ​បុក​រនាំង​​ដែក​ពុះ​ចែក​ទ្រូង​ផ្លូវ​ បណ្តាល​ឲ្យ​​បាក់​អស់​ ១០​ផ្ទាំង

រាជ​ធានី​ភ្នំពេញ​ ៖ ស្រ្តី​ម្នាក់​បាន​រង​របួស​​ធ្ងន់​បាក់​ខ្ទង់​ច្រមុះ​ ខណៈ​ដែល​រថ​យន្ត​ឡិច​ស៊ីស​ 470 ១គ្រឿង​ ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2T-5132 រួម​ដំណើរ​ដោយ​បុរស​ ២នាក់​ និង​ស្រ្តី​រង​គ្រោះ​ ធ្វើ​ដំណើរ​យ៉ាង​លឿន​តាម​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី ទិស​ដៅ​ពី​កើត​ទៅ​លិច​ លុះ​មក​ដល់​មុខ​ហាង​លក់​ទូរស័ព្ទ​ណូគា​​បេះ​ដូង​ខ្មែរ​​ ​ក៏​បាន​វ៉ា​​រថ​យន្ត​ ១គ្រឿង​ នៅ​ឆ្វេង​ដៃ​ រួច​ជ្រុល​ទៅ​បុក​រនាំង​​ដែក​ពុះ​ចែក​ទ្រូង​ផ្លូវ​ បណ្តាល​ឲ្យ​​បាក់​អស់​ ១០​ផ្ទាំង​ ហើយ​រថ​យន្ត​​បាន​រេ​ចង្កូត​មក​ទទឹង​ផ្លូវ​ ត្រូវ​រថ​យន្ត​CRV ១គ្រឿង​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ ភ្នំពេញ 2J-1197 បើក​បរ​ដោយ​បុរស​ម្នាក់​ បុកត្រូវ​ចំ​ហៀង​ពេញ​ទំហឹង​​។

ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ខាង​លើ​ បាន​កើត​ឡើង​កា​លពី​វេលា​ម៉ោង​ ១២​ និង​ ៣០​នាទី យប់​រំលង​អា​ធ្រាត្រ​ឈាន​ចូល​ថ្ងៃទី១៤​ កុម្ភៈ​ ២០១៤​ ស្ថិត​ក្នុង​ភូមិ​ប៉ប្រក់​ខាង​ត្បូង​ សង្កាត់​កាកាប​ ខណ្ឌពោធិ៍​សែន​ជ័យ​។ ក្រោយ​កើត​ហេតុ​ បុរស​ ២នាក់​ ដែលជិះ​ក្នុង​រថ​យន្ត​ឡិច​ស៊ីស​បង្ក​បាន​រត់​គេច​ខ្លួន​បាត់​តែ​ម្តង​ ចំណែក​រថ​យន្ត​រង​ការ​ខូច​ខាត​ខ្ទេច​មួយចំហៀង​ខាង​ស្តាំ ឯ​រថ​យន្ត​CRV ខ្ទេច​មួយ​កំណាត់​មុខ​ និង​ផ្ទុះ​ពោង​ ត្រូវ​សមត្ថ​កិច្ច​នាំ​យក​ទៅ​ការិយា​ល័យ​ចរា​ចរណ៍​ផ្លូវ​គោក​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ​៕