ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​ជិះ​ម៉ូតូ​បុក​អ្នក​​ថ្មើរ​ជើង​​នៅ​មុខ​ព្រះ​អង្គ​ដង​កើ​​ ធ្លាយ​ខួរ​ស្លា.ប់​១ របួស​ធ្ងន់​២​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ យុវជន​ម្នាក់​បានធ្លាយ​ខួរ​ស្លា.ប់​ភ្លាមៗ នៅ​នឹង​កន្លែង​ ចំណែក​​ម្នាក់​ទៀត​ រួម​ទាំង​បុរស​ចំណាស់​ម្នាក់​អាយុ​ប្រមាណ​ ៥០​ឆ្នាំ បាន​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ ខណៈដែល​​ម៉ូតូ​ម៉ាក​ឃ្លីក​ ១គ្រឿង​ ពណ៌​ខ្មៅ​លាយ​ក្រហម​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BT-9028 ជិះ​ដោយ​យុវជន​ ២នាក់​ ខាង​លើ​ ​ធ្វើ​ដំណើរ​យ៉ាង​លឿន​តាម​ផ្លូវ​ព្រះ​ស៊ីសុវត្ថិ​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ លុះ​មក​ដល់​មុខ​ព្រះ​អង្គ​ដង​កើ​ ក៏​បាន​រេ​ចង្កូ​តបុក​​បុរស​ចំណាស់​ម្នាក់​ ដែល​កំពុង​ដើរ​ឆ្លង​ផ្លូវ​ ពេញ​ទំហឹង​បណ្តាល​ឲ្យខ្ទាច​ទៅ​ចិញ្ចើម​ផ្លូវ​ ចំណែក​ម៉ូតូ​បាន​អូស​ជាង​ ១៥​ម៉ែត្រ​។

រាជ​ធានី​ភ្នំពេញ​ ៖ យុវជន​ម្នាក់​បានធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែង​ ចំណែក​​ម្នាក់​ទៀត​ រួម​ទាំង​បុរស​ចំណាស់​ម្នាក់​អាយុ​ប្រមាណ​ ៥០​ឆ្នាំ បាន​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ ខណៈដែល​​ម៉ូតូ​ម៉ាក​ឃ្លីក​ ១គ្រឿង​ ពណ៌​ខ្មៅ​លាយ​ក្រហម​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BT-9028 ជិះ​ដោយ​យុវជន​ ២នាក់​ ខាង​លើ​ ​ធ្វើ​ដំណើរ​យ៉ាង​លឿន​តាម​ផ្លូវ​ព្រះ​ស៊ីសុវត្ថិ​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ លុះ​មក​ដល់​មុខ​ព្រះ​អង្គ​ដង​កើ​ ក៏​បាន​រេ​ចង្កូ​តបុក​​បុរស​ចំណាស់​ម្នាក់​ ដែល​កំពុង​ដើរ​ឆ្លង​ផ្លូវ​ ពេញ​ទំហឹង​បណ្តាល​ឲ្យខ្ទាច​ទៅ​ចិញ្ចើម​ផ្លូវ​ ចំណែក​ម៉ូតូ​បាន​អូស​ជាង​ ១៥​ម៉ែត្រ​។

ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏រន្ធត់​នេះ បាន​កើត​ឡើង​កាល​ពីវេលា​ម៉ោង​ ១១​ និង​ ២០​នាទី យប់​ថ្ងៃទី១៣​ កុម្ភៈ​ ២០១៤​ នៅចំណុច​មុខ​ព្រះ​អង្គ​ដង​កើ​ ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំនៈ​ ខណ្ឌ​ដូន​ពេញ​។ ក្រោយ​កើត​ហេតុ​ ជន​រង​របួស​ធ្ងន់​ទាំង​ ២នាក់​ ត្រូវ​​ដឹក​ទៅ​សង្រ្គោះ​នៅ​គ្លីនិក​ឯក​ជន​ ចំណែ​ក​សព​យុវជន​ខាង​លើ​មិន​ត្រូវ​ស្គាល់​អត្ត​សញ្ញាណ​នៅ​ឡើយ​ សមត្ថ​កិច្ច​កំពុង​ស្រាវ​ជ្រាវ​ទាក់​ទង​ក្រុ​មគ្រួសារ​ឲ្យ​មក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​៕