វីវ៉ាជិះបញ្ច្រាសផ្លូវត្រូវឌ្រីមបុកចំពេញទំហឹងជិតវត្តទឹកថ្លា រងរបួសធ្ងន់ស្រាល ៣នាក់
រាជធានីភ្នំពេញ ៖ បុរស ២នាក់ បានរងរបួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល ខណៈដែលអ្នកទាំងបីជិះម៉ូតូឌ្រីមC125 ស៊េរី២០១៤ ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1CF-9746 ធ្វើដំណើរតាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ជិតវត្តទឹកថ្លា ក៏មានម៉ូតូវីវ៉ា ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1A-4576 ជិះដោយបុរសម្នាក់ បើកមកបញ្រ្ចាសផ្លូវបម្រុងឆ្លង ក៏បុកត្រូវចំហៀងខាងស្តាំ បណ្តាលឲ្យដួលអូសជាង ១០ម៉ែត្រ។
ចែករំលែកព័តមាននេះ