ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ច​ប្រជុំ​ត្រួតពិ​និត្យ​ជំរុញ​ការ​ចុះ​បញ្ជី​គ្រប់​គ្រង​ស្ថិតិ​ពល​រដ្ឋ​​នៅ​ខេត្ត​កំពង់​ធំ​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ ​៖ នៅ​សាល​ប្រជុំ​គណៈ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​កំពង់​ធំ​ កាល​ពី​រសៀល​ថ្ងៃទី​១៣ ​កុម្ភៈ ​២០១៤​ មាន​រៀប​ចំ​កិច្ច​ប្រជុំ​ត្រួតពិ​និត្យ​ជំរុញ​កា​រចុះ​បញ្ជី​គ្រប់​គ្រង​ស្ថិតិ​ពល​រដ្ឋ ​ការ​ផ្តល់​អត្ត​សញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ​និង​ពិធី​ប្រគល់​ម៉ា​ស៊ីន​ភ្លើង​ដល់​អធិ​ការ​ដ្ឋាន​ក្រុង-​ស្រុកទាំ​ង​៨ ​ទូ​ទាំង​ខេត្ត ​ក្រោម​អធិប​តីភា​ព ​ឯក​ឧត្តម​ ឧត្តម​សេនីយ៍​ត្រី ​ផាន់ ​សុផេង ​ទីប្រឹក្សា​ ឯក​ឧត្តម​ បណ្ឌិត ​ងួន ​ញ៉ិល ​អនុ​ប្រធាន​ទី១ ​រដ្ឋ​សភា ​និងជា​ស្នង​ការ ​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​កំពង់​ធំ​ ដោយ​មាន​ចូល​រួម​ពីមន្ទ្រី​នគរ​បាល​ជា​ច្រើន​នាក់។​

លោក​វរ​សេនីយ៍​ទោ ​យឿន ​សេរីវុទឌ្ឍី ​នាយ​ការិយា​ល័យ​ស្ថិតិ​ និង​អត្ត​សញ្ញាណ​បណ្ណ​ បាន​ឡើង​អាន​របាយ​ការណ៍​បូក​សរុប​លទ្ធ​ផល​ការ​ងារ​ផ្តល់​អត្ត​សញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ​ពង្រឹង​ការ​ចុះ​បញ្ជី​គ្រប់​គ្រង​ស្ថិតិ​ពល​រដ្ឋ​ ជំរុញ​ណែ​នាំ​ការ​ងារ​ជំនាញ​បច្ចេក​ទេស​ និង​ការ​ថែ​រក្សា​ឧបក​រណ៍​សម្ភារ ​ការ​ងារ​អត្ត​សញ្ញាណ​បណ្ណ ​ការិយា​ល័យ​ជំនាញ ​សូម​សំណូមព​រ​ដល់​លោក​អធិ​ការ​ អធិការ​រង​គ្រប់​ក្រុង​-ស្រុក។ ​

ទី១.​ ធ្វើ​យ៉ាង​ណា​ជំរុញ​ការ​ងារ​ចុះ​បញ្ជី​គ្រប់​គ្រង​ស្ថិតិ​ពល​រដ្ឋ​ ត្រូវ​ត្រួត​ពិនិត្យ​ធ្វើ​របាយ​ការណ៍​រៀង​រាល់​ខែ​និមួយៗ ​ឲ្យ​បាន​ត្រឹម​ត្រូវ ​ប្រគល់​មក​ការិយា​ល័យ​ជំនាញ ​ទី២.​ ការ​ផ្តល់​សៀវ​ភៅ​ស្នាក់​នៅ ​និង​សៀវ​ភៅ​គ្រួសារ​ ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត ​បាន​ធ្វើ​សេចក្តី​ជម្រាប​លេខ​១២២៤ ​ស.ជ.រ​ ចុះ​ថ្ងៃទី​១៩​ តុលា ​២០១២ ​ស្តីពី​ផ្តល់​សៀវ​ភៅ​ស្នាក់​នៅ ​និង​សៀវ​ភៅ​គ្រួសារ​ គឺ​មិន​ត្រូវ​យក​កម្រៃ​ពី​ប្រជា​ពល​រដ្ឋ​នោះ​ឡើយ

​និងទី៣.​ ការ​ផ្តល់​អត្ត​សញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ​មិន​ទាន់​បាន​ត្រឹម​ត្រូវ ​និង​សុក្រិត្យ​ សូម​ឲ្យ​លោក​អធិការ ​អធិ​ការ​រង​ ពង្រឹង​ណែ​នាំដ​ល់នា​យ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល ​ការ​ចុះ​បញ្ជី​ស្នាក់​នៅ ​ការ​ស្រង់​ចំនួន​ប្រជា​ពល​រដ្ឋ​ ដែល​មាន​អាយុ​ចាប់​ពី ​១៥​ឆ្នាំ ​ឡើង​ទៅ ​ត្រូវ​ផ្តល់​អត្ត​សញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ (សម្រង់​៣០) ​ឲ្យ​បាន​ច្បាស់​លាស់​ ត្រឹម​ត្រូវ។​

ឯក​ឧត្តម​ ឧត្តម​សេនីយ៍​ត្រី ​ផាន់ ​សុផេង ​បាន​អញ្ជើញ​មាន​ប្រសាសន៍​ថា ​ចំពោះ​សេវា​ផ្តល់​សៀវ​ភៅ​ស្នាក់​នៅ ​សៀវ​ភៅ​គ្រួសារ ​និង​អត្ត​សញ្ញាណ​បណ្ណស​ញ្ជាតិ​ខ្មែរ​ រួម​ទាំង​សេវា​ផ្សេងៗ​ទៀត ​ហាម​ដាច់​ខាត​ទារ​លុយ​ពី​ប្រជា​ពល​រដ្ឋ ​លើក​លែង​តែ​គាត់​ឲ្យ​ដោយ​សុច្ច​ចិត្ត​ ឲ្យ​ប៉ុន្មាន​យក​ប៉ុណ្ណឹង។

​ចំពោះ​មន្ត្រី​នគរ​បាល​ចុះ​បញ្ជី​គ្រប់​គ្រង​ស្ថិតិ​ពល​រដ្ឋ ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត​ចំពោះ​ឈ្មោះ ​នាម​ត្រកូល ​និង​ភេទ​ប្រុស-​ស្រី ​បើ​បុគ្គល​ណា​ម្នាក់​ប្រព្រឹត្ត​ខុស​ជំរិត​ទារ​ប្រាក់​ពី​ប្រជា​ពល​រដ្ឋ ​ហើយ​ពួក​គាត់​ប្តឹង​ នឹង​ត្រូវ​មាន​ទោស​តាម​ច្បាប់​ ត្រូវ​អនុវត្ត​ឲ្យ​បាន​ល្អ​នូវគោ​ល​នយោ​បាយ​ភូមិ-​ឃុំ​មាន​សុវត្ថិ​ភាព​ទាំង​ ៩​ចំណុច​ ដែល​ថ្នាក់​លើ​ដាក់​ជូន​ឲ្យ​បាន​ល្អ​ប្រសើរ​បំផុត។​

ជា​ចុង​ក្រោយ​ ឯក​ឧត្តម​ស្នង​ការ​បាន​ប្រគល់​ម៉ា​ស៊ីន​ភ្លើង​ដល់​លោក​អធិ​ការ​ក្នុង​ ១ស្រុក-​ក្រុង​ ទទួល​បាន​ម៉ា​ស៊ីន​ភ្លើង ​២​គ្រឿង៕​