ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្តតាក់ស៊ី​បើក​បុក​ម៉ូតូ​វ៉េវ​នៅ​ផ្លូវ​កែង​ រង​របួស​ធ្ងន់​​ម្នាក់​ រួច​បើក​កិន​​លើ​ម៉ូតូ​​​ជិះ​គេច​ខ្លួន​ត្រូវ​អ្នក​ដំណើរ​​ជិះ​ម៉ូតូ​ស្ទាក់​ចាប់​បាន​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់​ ខណៈ​ដែល​រូប​គាត់​ជិះ​ម៉ូតូ​វ៉េវ​ ១គ្រឿង​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​​ NGO 0167 ធ្វើ​ដំណើរ​តា​មបណ្តោយ​ផ្លូវ​លេខ​១៨២​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ លុះ​មក​ដល់​កែង​ផ្លូវ​២៧១​ ក៏​មាន​រថ​យន្ត​តាក់​ស៊ី​ឆយ​ ១គ្រឿង​ ពណ៌​លឿង​ អត់​ចាំ​ស្លាក​លេខ​ បុក​ចំ​ពេញ​ទំហឹង​ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ដួល​បោក​បែក​មុខ​មាត់​ និង​បាក់​ឆ្អឹង​ជំនី​ខាង​ឆ្វេង​ ចំណែក​រថ​យន្ត​បង្ក​បាន​រ៉ឹយ៉ែ​កិន​ម៉ូតូ​ ២ ទៅ​ ៣ដង​ រួច​បើក​គេច​បាត់​តែ​ម្តង​។

ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ បាន​កើត​ឡើង​កាល​ពីវេលា​ម៉ោង​ ៩យប់​ ថ្ងៃទី​១៣​ កុម្ភៈ​ ២០១៤​ ស្ថិត​ក្នុង​​សង្កាត់​ទឹក​​ល្អក់​ទី៣​ ខណ្ឌ​ទួល​គោក​​។ ចំណែក​រថ​យន្ត​បង្ក​បន្ទាប់​ពី​បើក​រត់​គេ​ចខ្លួន​ ក៏​ត្រូវ​អ្នកដំណើរ​ម្នាក់​ជិះ​ម៉ូតូ​ដេញស្ទាក់​ចាប់​បាន​នៅ​ផ្លូវ​២០០៤​ មុខ​សា​លា​អន្តរ​ជាតិ​នត​ប្រ៊ីត​ ក្នុង​ភូមិ​ស្លែង​រលើង​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​​សែន​សុខ​។ អ្នក​បើក​បររថ​យន្ត​តាក់​ស៊ី​បង្ក​ មិន​មែន​ជា​ម្ចាស់​រថ​​យន្ត​ឡើយ​ គឺ​ជា​ជាង​​ជួល​ជុល​ ហើយ​បាន​បើក​រថ​យន្ត​សាក​។

បន្ទាប់​ពី​ចាប់​អ្នក​​បើក​បរ​រថ​យន្ត​បង្ក​ សមត្ថ​កិច្ច​បាន​នាំ​ជន​រង​គ្រោះ​ធ្វើ​ការ​ចរចា​ជាមួយ​ភាគី​រថ​យន្ត​តាក់​ស៊ី​៕