ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ប៉េអឹម​​​​ខេត្ត​កំពង់​​ឆ្នាំង​ ប្តឹង​​​អ្នកកាសែត​​កោះ​​សន្តិ​​ភាព​ និង​​អ្នក​ថត​​​​ទូរ​ទស្សន៍​​​​2​នាក់​

11 ឆ្នាំ មុន

ខេត្ត​​កំពង់ឆ្នាំង​​ ៖​​​​ អ្នកយក​​ព័ត៌​មាន​​ឱ្យ​​កា​​សែត​ ​និង​ទូរទ​ស្ស​​ន៍​ចំនួន​៣​នាក់ ​ត្រូវ​បាន​ស្នង​ការ​ដ្ឋាន​នគរ​បាល​​ខេត្ត ​​​កោះ​​ហៅ​​​​ឱ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ថ្ងៃទី​១៧​​ កុម្ភៈ​ ​តាម​ដីកា​បង្គាប់​​ឱ្យ​​​សាក​សួរ​លេខ​​៨៥/​០១៤​ ច​ុះ​ថ្ងៃទ​ី១១​ កុម្ភៈ​​ ​​របស់​ព្រះរាជ​អាជ្ញា​អម​សា​លា​ដំបូង​ខេត្ត​​ តា​ម​បណ្តឹង​​របស់​លោក​​ លឹម​​ ហាក់​​ មន្ត្រី​កង​រា​ជ​អាវុធ​ហត្ថ​ខេត្ត​ប្តឹង​​​ជន​មិន​ស្គាល់​មុខ​ពី​បទ​បង្កាច់​បង្ខូច​កេរ្តិ៍​តាម​ទូរ​ទស្សន៍​ និង​សារព័ត៌​​មាន​ ។

ខេត្ត​​កំពង់ឆ្នាំង​​ ៖​​​​ អ្នកយក​​ព័ត៌​មាន​​ឱ្យ​​កា​​សែត​ ​និង​ទូរទ​ស្ស​​ន៍​ចំនួន​៣​នាក់ ​ត្រូវ​បាន​ស្នង​ការ​ដ្ឋាន​នគរ​បាល​​ខេត្ត ​​​កោះ​​ហៅ​​​​ឱ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ថ្ងៃទី​១៧​​ កុម្ភៈ​ ​តាម​ដីកា​បង្គាប់​​ឱ្យ​​​សាក​សួរ​លេខ​​៨៥/​០១៤​ ច​ុះ​ថ្ងៃទ​ី១១​ កុម្ភៈ​​ ​​របស់​ព្រះរាជ​អាជ្ញា​អម​សា​លា​ដំបូង​ខេត្ត​​ តា​ម​បណ្តឹង​​របស់​លោក​​ លឹម​​ ហាក់​​ មន្ត្រី​កង​រា​ជ​អាវុធ​ហត្ថ​ខេត្ត​ប្តឹង​​​ជន​មិន​ស្គាល់​មុខ​ពី​បទ​បង្កាច់​បង្ខូច​កេរ្តិ៍​តាម​ទូរ​ទស្សន៍​ និង​សារព័ត៌​​មាន​ ។

​​តាម​បណ្តឹង​របស​់លោក​​លឹម​ ហាក់​​ មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​គឺ​​ប្តឹង​រក​ប្រភព​ពី​សមត្ថ​កិច្ច​ណា​ដែល​​ផ្តល់ព័ត៌មាន​មួលបង្កាច់រូបលោក​ដែល​​ចោទ​​​ថា​ រូបលោក​បាន​​ស្ថិត​ក្នុង​ការ​រំដោះ​យក​​រថយន្ត​​ដឹក​ឈើ​ កាល​ពីយប​់​ថ្ងៃទី​​២​ ខែមករា​ ឆ្នាំ​២០១៤ ។​ អ្នក​សារ​ព័ត៌​មាន​ដែល​ត្រូវ​លោក ​លឹម​ ហាក់​​ ប្តឹង​ចំនួន​៣នាក់​ មាន​​លោក​ ពៅ ​សុខ​ហ៊ាន​ អ្នក​សារ​ព័ត៌​មាន​កោះ​សន្តិ​ភាព​ លោក​ ឈៀង​ ថារិទ្ធ​​ ទូរ​ទស្សន៍​​ហង្ស​មាស​ លោក​​​យឹម សុក្ខារិន​ ទូរទស្សន៍​​​អប្ស​រា​ណេត​ ។ ​គួរ​រំលឹក​ថា​ កាល​ពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​ថ្ងៃទី​​២​ ខែមករា​ ឆ្នាំ២០១៤​ នៅ​ចំណុច​ត្នោត​១​​ដើ​​ម​ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ផ្គាំ ​ឃុំ​បន្ទា​យ​ព្រាល ​ស្រុក​រលា​ប្អៀរ​ មាន​មន្ត្រី​ទំនើង​១​ក្រុម​ និង​បក្ខ​ពួក​ជិះ​រថយន្ត​៦​​គ្រឿង​មក​ស្ទាក់​ព័ទ្ធ​រំដោះ​យក​ជន​ល្មើស​២​នាក់​​ និង​រថយន្ត​តា​កូម៉ា​ពាក់​ស្លាក​លេខ​កណ្តាល​ ​2A-6191 ​​ដែល​​​​ដឹក​​ឈើ​ប្រភេទ​លេខ​១​ធំ​ៗ​៤​ដុំ​ របស់​បក្ស​​ពួក​ខ្លួន​ ពី​សមត្ថ​កិច្ច​ចម្រុះ​បាន​ដោយ​សុវត្ថិ​ភាព​​​ ។ ​ប៉ុន្តែ​​​ឈើ​ទាំង​៤​ដុំ​ត្រូវ​បាន​គេ​ទម្លាក់​ចោល​នៅ​កន្លែង​កើត​ហេតុ​ដោយ​រំដោះ​​យក​តែ​រថយន្ត​​​​ ។​

 នៅ​ក្នុង​ហេតុ​ការណ៍​នេះ​សមត្ថ​កិច្ច​ចម្រុះ​បាន​​ឱ្យ​អ្នក​យក​ព័ត៌​មាន​ដឹង​ពី​សមាស​ភាព​អ្នក​មក​រំដោះ​ឈើ​​ ​ហើយ​​អ្ន​ក​សារ​ព័ត៌​មា​ន​​ និង​ទូរទស្សន៍​​បាន​សរ​សេរ​ទៅ​តាម​វិជ្ជា​ជីវៈ​របស​​់​ខ្លួន​ ។​ ស្រាប់​តែ​ពេល​ក្រោយ​មក​ លោក​លឹម​ ហាក់ ​បា​ន​​ប្រតិ​កម្ម​ថា​ លោក​មិន​បាន​​​​នៅ​​កន្លែង​កើត​ហេតុ​​នោះ​​ទេ ទើ​ប​លោក​ប្តឹង​​រក​អ្នក​ផ្តល់​ព័ត៌​ដោយ​​​ឱ្យ​អ្នក​សារ​ព័ត៌​មាន​ទាំង​នោះ​ទៅ​បំភ្លឺ​​និង​ទាម​ទារ​​ជំងឺ​​​ចិត្ត​ម្នាក់​ចំនួន​១០​លាន​រៀល​និង​ផ្តន្ទាទោស​តា​ម​ផ្លូវ​ច្បាប់ ។ ​​សម្រាប់​ចំណុច​នេះ​កោះ​សន្តិ​ភាព​​​សូម​បញ្ជាក​់​ថា​​ ក្នុង​ច្បាប់ចេញ​ផ្សាយ​​លេខ​៨០៦៩​​ចុះថ្ងៃទី៤-​៥​​ ខែមករា​ឆ្នា​ំ២០១៤​ ក្នុង​ទំព័រ​ទី១​​ មាន​​ចំណង​ជើង​ថា​ ៈ«​មន្ត្រីខ​ិល​ខូច​មួយ​ក្រុម​មក​ស្ទាក់​រំ​ដោះ​…»ក្នុង​ខ្លឹម​សារ​មិន​បាន​សរសេរ​ចំ​ឈ្មោះ​លោក​ណា​ម្នាក់​ទេ​ គ្រាន់​តែ​ដាក់​ថា​មន្ត្រី​ទំនើង​​​​ ។ក្រោយ​​​មក​ទៀត​ដោយ​ដឹង​ថា មាន​​ប្រតិ​កម្ម​ពី​លោក​លឹម​ ហាក់​ មន្ត្រីក​​ងរា​ជ​អាវុធ​ហត្ថ​ខេត្ត​​ កោះ​សន្តិ​ភាព​បាន​ផ្សាយ​ឡើង​វិញ​មួយ​លេខ​ទៀត​​ ក្នុង​ច្បាប់​ចេញ​ផ្សាយ​លេខ​៨០៧១​ ច​ុះ​ថ្ងៃទ​ី៧​ ខែ​មករា​​ ឆ្នាំ២០១៤ ​ទំព័រ​ទី១​​មាន​ចំណង​ជើ​ងថា«​​ជុំវិញ​ការ​ចាប់​រថយន្ត​​ដឹក​ឈើ​ ក្រុម​មន្ត្រី​បាន​សាច​ទឹក​ដាក់គ្នា​…»​​ ដែល​ក្នុង​ខ្លឹម​សារ​បាន​សរសេរ​ថា​ ​សមត្ថ​កិច្ច​ទាំង​នោះ​មិន​បាន​​ស្ថិត​នៅ​កន្លែង​កើត​ហេតុ​ទេ​​ អ្នក​មក​រំដោះ​ឈើ​គឺ​ជា​ប្រជា​ពលរ​ដ្ឋ​ ។​

ចំណុច​ទាំង​២​ខាង​លើ​នេះ​គួរ​តែ​មិន​អាច​លោក​ លឹម​ ហាក់​​ ប្រើ​ស្ទីល​​ឆោត​ល្ងង់ ប្តឹង​ភ្នាក់​ងារ​កោះ​សន្តិ​ភាព​បាន​ទេ ​​។​​ ម៉្យាង​វិញ​ទៀត​ច្បាប់​ស្តី​ពី​របប​សារ​ព័ត៌​មាន​​ជំពូក១​ ​សិទ្ធ​ិ​និង​សេរី​ភាព​ខាង​សារ​ព័ត៌​មាន​​ មាត្រា​២​ចែង​ថា​​​ សារ​ព័ត​៌​មាន​​មាន​សិទ្ធិ​រក្សា​ការ​សម្ងាត់​​​ស្តី​ពី​​ប្រភព​ព័ត​៌​មាន​របស់​​​​ខ្លួន​ ។ ដូច្នេះ​ការ​កោះ​ហៅ​នេះ​គេ​យល់​ថា​​ គឺ​ជា​​ការ​បំបាក់​ស្មារតី​គំរាម​កំហែង​​និង​បំភិត​បំភ័យ​ដល់​អ្នក​សារ​ព័ត៌​មាន​​​ក្នុងបំណង​​ធ្វើ​​​ឱ្យ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​លើ​វិស័យ​​សារ​ព័ត៌​មាន​ក្នុង​លទ្ធិ​ប្រជា​ធិប​តេយ្យ​វិវត្ត​ន៍​​ថយ​ក្រោយ​​​ ។​

ក្នុង​ច្បាប់​នោះ​ផង​ដែរ​ក៏​បាន​ចែង​ថា​ បើ​សិន​ការ​សរ​សេរ​​នោះ​ជា​ការ​មិន​ពិត​​គឺ​ត្រូវ​បក​ស្រាយ​នៅ​លេខ​ក្រោយៗ​ទៀត​តាម​ទំព័រ​ដែល​បាន​ចុះ​ផ្សាយ ​និង​​គួរ​តែ​​ជន​នោះ​​ឆ្លើយ​បំភ្លឺ​​តាម​សារ​ព័ត៌​​មាន​​​​​​​​វិញ​ទើប​​ហៅ​ថា​មន្ត្រី​​​​នោះ​ចេះ​ដឹង​ជា​មន្ត្រី​មិន​ល្ងង់​ខ្លៅ ​៕