រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍អង្កេតស្រាវជ្រាវរបស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ដែលមានមូលដ្ឋាននៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង បានបង្ហាញថា នៅឆ្នាំ២០១៣កន្លងមកនេះ សេរីភាពសារព័ត៌មាននៅកម្ពុជា មានចំណាត់ថ្នាក់ល្អជាងនៅប្រទេសវៀតណាម ឡាវ សិង្ហបុរី ម៉ាឡេសុី ហ្វ៊ីលីពីន និងប្រទេសមីយ៉ាន់ម៉ា ។
បើតាមរបាយការណ៍ដដែលបានបង្ហាញទៀតថា ផ្នែកសេរីភាពសារព័ត៌មាននៅកម្ពុជា ស្ថិតក្នុងចំណាត់ថ្នាក់លេខរៀងទី១៤៤ ក្នុងចំណោម១៨០ប្រទេស នៅលើពិភពលោក សម្រាប់ឆ្នាំ២០១៣ ខណៈប្រទេសថៃ ស្ថិតក្នុងចំណាត់ថ្នាក់លេខរៀងទី១៣០ ។ ចំណែកប្រទេសដែលមានចំណាត់ថ្នាក់សេរីភាពសារព័ត៌មានល្អបំផុតនៅលើពិភពលោក រួមមានប្រទេសហ្វាំងឡង់ ហូឡង់ ដាណឺម៉ាក ស៊ុយអែត និងប្រទេសនូវែលហ្សេឡង់ ជាដើម ។
រីឯប្រទេសដែលមានចំណាត់ថ្នាក់អាក្រក់បំផុតលើផ្នែកសេរីភាពសារព័ត៌មាននៅលើពិភពលោករួមមាន ប្រទេសកូរ៉េខាងជើង ចិន វៀតណាម ឡាវ សូម៉ាលី សុីរី អុីរ៉ង់ អេរីត្រេ និងប្រទេសស៊ូដង់ ៕
ចែករំលែកព័តមាននេះ