ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ព្រួយបារម្ភ​ចំពោះ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​កែវ រ៉េ​មី ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ជប៉ុន​បាន​ព្រួយបារម្ភ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា តែ​លោក​ថា កម្ពុជា​ជា​ប្រទេស​ដែល​មានការ​បើក​សិទ្ធិ​សេរីភាព​ទូលាយ​ជាងគេ​នៅ​ក្នុង​ចំណោម​បណ្ដា​ប្រទេស​ទាំងអស់​នៅ​ក្នុង​អាស៊ី ។ ក្រោយ​កិច្ច​សន្ទនា​ស្តី​ពី​សិទ្ធិ​មនុស្ស​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ លោក​កែវ រ៉េ​មី ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ជប៉ុន​បាន​ព្រួយបារម្ភ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា តែ​លោក​ថា កម្ពុជា​ជា​ប្រទេស​ដែល​មានការ​បើក​សិទ្ធិ​សេរីភាព​ទូលាយ​ជាងគេ​នៅ​ក្នុង​ចំណោម​បណ្ដា​ប្រទេស​ទាំងអស់​នៅ​ក្នុង​អាស៊ី ។

ក្រោយ​កិច្ច​សន្ទនា​ស្តី​ពី​សិទ្ធិ​មនុស្ស​កម្ពុជា -​ជប៉ុន លើក​ទី​១០ នា​ថ្ងៃ​ទី​៦ សីហា នៅ​គណៈ កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ដោយ​មានការ​ចូលរួម​ទាំង​តំណាង​ក្រសួងមហាផ្ទៃ ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ក្រសួងយុត្តិធម៌ ក្រសួង​ព័ត៌មាន ក្រសួង​កិច្ចការ​នារី និង​គណៈ កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​ភាគី​ជប៉ុន​ដឹកនាំ​ដោយ​លោក​ម៉ាសា​តុ អូ​តា​កា អគ្គនាយករង​នៃ​ការិយាល័យ​គោលនយោបាយ​ការ​បរទេស និង​ជា​ឯកអគ្គរាជទូត​ទទួល​បន្ទុក​កិច្ចការ​សហប្រជាជាតិ​នៃ​ក្រសួងការបរទេស​ជប៉ុន លោក​កែវ រ៉េ​មី បាន​ថ្លែង​ថា គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​បាន​រៀបចំ​បង្កើត​ក្រុម​មេធាវី សិទ្ធិ​មនុស្ស​ទុក​សម្រាប់​ប្រឹក្សា​ច្បាប់​ជួយ​ក្នុង​ការ​ដោះស្រាយ​វិវាទ​ណាមួយ​ក្រៅ​ប្រព័ន្ធ​តុលាការ និង​ការ​ឡើង​សាវ​នា​ការ ។

លោក​បន្ត​ថា ចំពោះ​ការ​បង្កើត​ក្រុម​មេធាវី សិទ្ធិ​មនុស្ស​ទុក​សម្រាប់​ប្រឹក្សា​ច្បាប់​ជួយ​ក្នុង​ការ​ដោះស្រាយ​វិវាទ​ណាមួយ​នេះ គឺ​ភាគី​ជប៉ុន​បាន​ស្វាគមន៍ និង​ទឹកចិត្ត​ផង​ដែរ ។ ប្រធាន​គណៈ កម្មាធិការ​សិទ្ធិ​មនុស្ស​បញ្ជាក់​ថា ទាក់ទង​ការ​ដាក់​ចេញ​នូវ​វិធានការ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​ភាគី​ជប៉ុន​ផ្ដល់​ការ​គាំទ្រ​ផង​ដែរ ។ លោក​បន្ថែម​ថា វិធានការ​ទាំងនោះ​រួម​មាន ការ​បង្កើត​ក្រុម​មេធាវី​សិទ្ធិ​មនុស្ស និង​ការ​បង្កើត​ក្រុមការងារ​បច្ចេកទេស​ចម្រុះ សិទ្ធិ​មនុស្ស (​ដែល​មានការ​ពាក់ព័ន្ធ​ជាមួយ​តំណាង​រាជរដ្ឋាភិបាល​តំណាង​ដៃគូរ​ពាក់ព័ន្ធ​មាន​ជំនួយ​អភិវឌ្ឍ​មាន​ទាំង​អង្គការ​សង្គម​ស៊ី​វិល​ជាតិ និង​អន្តរជាតិ​ចូលរួម​ផង​ដែរ​) ហើយ​គណៈកម្មាធិការ​សិទ្ធិ​មន​ស្ស​ក៏​បាន​អញ្ជើញ​ការិយាល័យ​ឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួល​បន្ទុក​ខាង​សិទ្ធិ​មនុស្ស​ធ្វើ​ជា​សហ​ប្រធាន ដើម្បី​លើកទឹកចិត្ត​ឲ្យ​ខាង​សង្គម​ស៊ី​វិល​ចូលរួម ។

លោក​បញ្ជាក់​ថា «​សម្ដេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​បាន​អនុញ្ញាត​ឲ្យ​បន្ត​អាណត្តិ​របស់​អ្នករាយការណ៍​ពិសេស​ប្រចាំ​កម្ពុជា ការិយាល័យ​ឧត្តមស្នងការ​សហប្រជាជាតិ ប្រចាំ​នៅ​កម្ពុជា ។ ហើយ​ខ្ញុំ​ក៏​ជម្រាប​ជូន​ភាគី​ជប៉ុន​ដែល​ថា មាន​តែ​កម្ពុជា​ទេ​មាន​លក្ខណៈ​ពិសេស Unit គឺ​ខុស​ប្លែក​ពី​គេ​ត្រង់​ថា ក្នុង​ចំណោម​ប្រទេស​ទាំងអស់​នៅ​ក្នុង​អាស៊ី​សួ​ថា ប្រទេស​ណា​ដែល​ដូច​យើង​ដែល​អនុញ្ញាត​ឲ្យ​ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា ពិនិត្យ​មើល​រឿង​សិទ្ធិ​មនុស្ស​» ។

ការ​លើក​ឡើង​របស់​លោក​កែវ រ៉េ​មី បែប​នេះ បន្ទាប់​ពី​ភាគី​ជប៉ុន​បាន​សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ទាក់ទង​ទៅ​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ។ ចំណុច​ដែល​ភាគី​ជប៉ុន​លើក​ឡើង​នោះ​រួម​មាន ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ទាក់ទង​ទៅ​នឹង​ការ​ឃុំខ្លួន​លោក​កឹ​ម សុខា ទាក់ទង​ទៅ​នឹង​លោក​កែម ឡី និង​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​ទាក់ទង​ទៅ​នឹង​ការ​ប្រជុំ​របស់​សង្គម​ស៊ី​វិល ។ យ៉ាងណា​លោក​កែវ រ៉េ​មី​សង្កត់ធ្ងន់​ថា រាជរដ្ឋាភិបាល​កម្ពុជា​មិន​ដែល​ហាមឃាត់​បរទេស​ណាមួយ ដែល​ចង​មក​ធ្វើការ​ស្វែង​យល់​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឡើយ ។

ក្នុង​ឱកាស​នោះ​លោក​បញ្ជាក់​ថា ប្រទេស​ជ​ប៉ុ ន​គឺជា​ប្រទេស​ទី​១ ដែល​បាន​ផ្ដល់​ជំនួយ​ជួយ​ដល់​សាលាក្ដី​ខ្មែរក្រហម​ច្រើន​ជាង​បណ្ដា​ប្រទេស​ផ្សេង​ទៀត​ដែល​បាន​ជួយ​ដល់​កម្ពុជា​ដូច​គ្នា ដោយ​គិត​ជា​ទឹកប្រាក់​មាន​ចំនួន​៨៧​លាន​ដុល្លារ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ