ក្រុមយុវជនស្ម័គ្រចិត្តកុលបុត្រតេជោសហការជាមួយកុ្រមសហព័ន្ធយុវជនខេត្តបន្ទាយមានជ័យជិះកង់រកថវិកាមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា
ខេត្តបន្ទាយមានជ័យ ៖ ក្រុមយុវជនស្ម័គ្រចិត្តកុលបុត្រតេជោសហការជាមួយក្រុមសហព័ន្ធយុវជនខេត្តបន្ទាយមានជ័យ និងក្រុមកីឡាករកុមារក្រោមអាយុ១៦ឆ្នាំសរុបប្រមាណជា៧០នាក់ ដោយមានការការពារសន្តិសុខដោយកងកម្លាំងនគរបាលក្រុងសិរីសោភ័ណចំនួន២០នាក់ នៅព្រឹកថ្ងៃទី១៣ កុម្ភៈ ២០១៤ បានជិះកង់អំពាវនាវរកថវិកាមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាដើម្បីជីវិតកុមារកម្ពុជានៅតាមមន្ទីរអង្គភាព សាកលវិទ្យាល័យនានា គ្រឹះស្ថានរដ្ឋ ឯកជនក្នុងខេត្តបន្ទាយមានជ័យ។
ចែករំលែកព័តមាននេះ