ខេត្តកំពង់ចាម ៖ ជនសង្ស័យប្រុសស្រីចែកចាយគ្រឿងញៀនចំនួន០៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាតខ្លួនជាបន្តបន្ទាប់ កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១២ កុម្ភៈ ២០១៤ នៅក្រុងសួង និងក្រុងកំពង់ចាម ដោយដកហូតបានថ្នាំញៀនចំនួន១២កញ្ចប់ ម៉ូតូ០៣គ្រឿង លុយមួយចំនួន និងឧបករណ៍វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត ។
លោកអនុសេនីយ៍ឯក ជា ជឿន អនុប្រធានការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានឱ្យដឹងថា ជនដែលត្រូវចាប់ខ្លួនទាំងនោះមានទី១-ឈ្មោះ កែវ សារ៉ាត់ ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ,ទី២-ឈ្មោះ សុខ ឡៃហេង ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិធ្លក សង្កាត់សួង ក្រុងសួង ,ទី៣-ឈ្មោះ សុខ ឃាង ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ,ទី៤-ឈ្មោះ មឿន ស្រីណូ ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅភូមិជុប ឃុំជុប ស្រុកត្បូងឃ្មុំ ,ទី៥-ឈ្មោះ សេង សីហា ហៅឡុង ភេទប្រុស អាយុ២៨ឆ្នាំ ជាមេខ្លោង ស្នាក់នៅភូមិ១៥ ឃុំជុប ស្រុកត្បូងឃ្មុំ និងទី៦-ឈ្មោះ ព្រំ ចិត្រា ហៅងោល ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិកើត សង្កាត់សួង ក្រុងសួង ។
ក្រោយពីឃាត់ខ្លួន ជនសង្ស័យត្រូវសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ