រថយន្តមិនស្គាល់ម៉ាកបើកឆ្លងផ្លូវបុកម៉ូតូគុបដាច់កង់មុខ រងរបួសធ្ងន់ម្នាក់
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ ខណៈដែលរូបគាត់ជិះម៉ូតូម៉ាកគុបតឿ ស៊េរី០១៣ ពណ៌ស ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1H-1202 ធ្វើដំណើរតាមផ្លូវលេខ១៨២ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកែងផ្លូវ២១៩ ក៏មានរថយន្តពណ៌សមិនស្គាល់ម៉ាក ១គ្រឿង ដែលធ្វើដំណើរពីត្បូងទៅជើង បើកឆ្លងផ្លូវ បណ្តាលឲ្យបុកម៉ូតូពេញទំហឹងដាច់កង់មុខ ហើយម៉ូតូខ្ទាតទៅគាបជាប់តុមីឆាក្បែរចិញ្ចើមផ្លូវ ចំណែករថយន្តបង្កបានបើករត់គេចបាត់។
ចែករំលែកព័តមាននេះ