ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​បែន​ម្ចាស់​ស្រវឹង​ស្រា​​​រេចង្កូត​ជ្រុល​ទៅ​បុក​រថ​យន្តតាកូម៉ា​ រង​ការ​ខូច​ខាត​រួច​ព្យាយាម​បើក​រត់​ តែ​ត្រូវ​​គេ​​​ស្ទាក់​ចាប់​បាន​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ រថ​យន្ត​បែន​ ១គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3A-0251 ម្ចាស់​ស្រវឹង​ស្រា​ជោក​ បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ខណៈ​មក​ដល់​ចំណុច​​ភូមិ​ក្តី​តាកុយ​ ក៏​បាន​រេ​ចង្កូត​​ទៅ​បុក​​រថ​យន្ត​តាកូម៉ា​ ១គ្រឿង​ ពណ៌​ទឹក​ប្រាក់​ អត់​មាន​ស្លាក​លេខ​ បើក​បរ​ដោយ​​បុរស​ម្នាក់​ ដែល​ធ្វើ​ដំណើរ​ច្រាស​ទិស​​គ្នា បណ្តាល​ឲ្យ​ដាច់​កញ្ចក់​ឆ្វេង​ រង​ការ​ខូច​ខាត​ចំហៀង​ខាង​ក្រោយ​ ហើយ​រថ​យន្ត​បង្ក​បា​នព្យាយាម​បើក​រត់​ តែ​ត្រូវ​ម្ចាស់​រថ​យន្តតាកូម៉ា​ បើក​ស្ទាក់​ចាប់​បាន​វិញ​។

ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ១១ និង​ ៤០​នាទី យប់​ថ្ងៃទី​១២​ កុម្ភៈ​ ២០១៤​ ស្ថិត​ក្នុង​​​ភូមិ​ក្តី​តាកុយ​ សង្កាត់​វាល​ស្បូ​វ ខណ្ឌ​មាន​ជ័យ​។ ក្នុង​ហេតុ​ការណ៍​នេះ មិ​នបណ្តាល​ឲ្យ​មាន​មនុស្ស​រង​គ្រោះ​ថ្នាក់​អ្វី​ឡើយ​។ ក្រោយ​កើត​ហេតុ​ ភាគី​ទាំង​ពីរ​បាន​ធ្វើ​ការ​ចរចា​គ្នា​៕