ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវការ ! បិសាច​ក្រហម​ទិញ​បាន​ខ្សែការពារ​ថ្លៃ​ជាងគេ​បំផុត​លើ​លោក

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​បិសាច​ក្រហម Manchester United បាន​សម្រេចការ​ទិញ​យក​កីឡាករ Harry Maguire…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​បិសាច​ក្រហម Manchester United បាន​សម្រេចការ​ទិញ​យក​កីឡាករ Harry Maguire ពី​ក្លិប​កញ្ជ្រោង Leicester City ក្នុង​តម្លៃ​៨៥​លាន​ផោន បាន​ដោយ​ជោគជ័យ​។

កីឡាករ​អង់គ្លេស​អាយុ​២៦​ឆ្នាំ បាន​ក្លាយទៅជា​ខ្សែការពារ​ដែល​មាន​តម្លៃ​ថ្លៃ​ជាងគេ​លើ​លោក ក្រោយ​ពី​ចុះ​កុងត្រា​ជាមួយនឹង Man Utd រយៈពេល​៦​ឆ្នាំ បូក​ថែម​នឹង​ជម្រើស​បន្ត​កុងត្រា​១២​ខែ​ទៀត​។

Maguire បាន​និយាយ​ថា​៖«​ខ្ញុំ​រីករាយ​យ៉ាង​ខ្លាំង​ដែល​បាន​ចុះ​កុងត្រា​ជាមួយនឹង​ក្លិប​ដ៏​អស្ចារ្យ​មួយ​នេះ​។ ខ្ញុំ​ពេញចិត្ត​នឹង​ការ​លេង​នា​ពេល​កន្លង​មក​នៅ Leicester ហើយ​ខ្ញុំ​សុំ​អរគុណ​ដល់​គ្រប់​គ្នា​នៅ​ក្លិប​នោះ និង អ្នកគាំទ្រ​ទាំងឡាយ ដែល​បាន​គាំទ្រ​ខ្ញុំ​បាន​យ៉ាង​ល្អ​អស់​រយៈពេល​២​ឆ្នាំ​មកនេះ​»​។

គេ​បាន​បន្ត​ទៀត​ថា​៖ «​តែ​នៅ​ពេល​ដែល Manchester United មក​គោះ​ទ្វារ​សុំ​ទិញ​នោះ វា​គឺជា​ឱកាស​ដែល​កម្រ​នឹង​រកបាន​។ នៅ​ក្នុង​ការ​សន្ទនា​របស់ខ្ញុំ​ជាមួយនឹង​អ្នកគ្រប់គ្រង​ក្លិប ខ្ញុំ​មានការ​រំភើប​នឹង​ទស្សនវិស័យ​ក៏​ដូច​ជា​គម្រោង​ទាំងមូល​របស់​ក្លិប​។ វា​ច្បាស់​ណាស់​ថា លោក Ole កំពុង​តែ​សាង​ក្រុម​ឱ្យ​ឈ្នះ​ពាន​នៅ​ថ្ងៃមុន​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Man Utd បាន​សម្រេច​ទិញ Maguire កាលពី​ថ្ងៃ​សុក្រ ដែល​តម្រូវ​ឱ្យ Maguire មក​ពិនិត្យ​សុខភាព​នៅ Manchester កាលពី​ថ្ងៃអាទិត្យ ។ Maguire គឺជា​កីឡាករ​ទី​៣​ហើយ ដែល​លោក Ole ទិញ​នៅ​ពេល​ដោះ​ដូរ​កីឡាករ​នេះ ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ