រថយន្តកាមរីបើកលឿនឆ្លងផ្លូវត្រូវម៉ូតូស្មាស់បុកពេញទំហឹង រងរបួសធ្ងន់១ រថយន្តបង្ករត់គេចបាត់ស្រមោល
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ខណៈដែលរូបគាត់ជិះម៉ូតូស្មាស់០១០ ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1H-2915 ធ្វើដំណើរតាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចរង្វង់មូលចោមចៅ ក៏ស្រាប់តែមានរថយន្តកាមរីគូទហើម ពណ៌ស ១គ្រឿង អត់ចាំស្លាកលេខ ធ្វើដំណើរយ៉ាងលឿនឆ្លងផ្លូវ បណ្តាលឲ្យម៉ូតូជ្រុលទៅបុកចំហៀងខាងឆ្វេងពេញទំហឹង បណ្តាលឲ្យដួលតែម្តង ចំណែករថយន្តបានបើករត់គេចបាត់ស្រមោល។
ចែករំលែកព័តមាននេះ