រថយន្តCRV បោះពួយលឿនជ្រុលទៅបុកម៉ូតូវ៉េវ រងរបួសធ្ងន់ស្រាល ២នាក់
រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានរងរបួសធ្ងន់បាក់ជើងឆ្វេង និងម្នាក់ទៀតរងរបួសស្រាល ខណៈដែលអ្នកទាំងពីរជិះម៉ូតូម៉ាកវ៉េវអាល់ហ្វា ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CF-4833 ធ្វើដំណើរតាមផ្លូវ៣៧១ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់មុខផ្ទះសំណាក់ លាភ រស្មី ក៏ត្រូវរថយន្តCRV ពណ៌ទឹកប្រាក់ ១គ្រឿង អត់ចាំស្លាកលេខ ដែលបើកក្នុងល្បឿនលឿនបុកចំពីមុខពេញទំហឹង រួចរថយន្តបង្កបានបើករត់គេចបាត់តែម្តង។
ចែករំលែកព័តមាននេះ