ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធីប​ចោល​លើ Pogba អធិរាជ​ស Real Madrid សម្លឹង​ឃើញ​កីឡាករ Ajax ទៅ​វិញ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​អធិរាជ​ស Real Madrid ត្រូវ​បាន​គេ​រាយការណ៍​មក​ថា សម្រេចចិត្ត​បោះបង់​ក្តី​បំណង​ចង់​ទិញ​យក Paul…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​អធិរាជ​ស Real Madrid ត្រូវ​បាន​គេ​រាយការណ៍​មក​ថា សម្រេចចិត្ត​បោះបង់​ក្តី​បំណង​ចង់​ទិញ​យក Paul Pogba មក​កាន់​ក្លិប​របស់​ខ្លួន ហើយ​ពេល​នេះ​មក​ចាប់អារម្មណ៍​លើ Donny van de Beek កីឡាករ​របស់​ក្លិប Ajax ទៅ​វិញ​។

កីឡាករ​របស់​ក្លិប​បិសាច​ក្រហម Paul Pogba កន្លង​មកនេះ​មាន​ទំនាក់ទំនង​យ៉ាង​ស្អិតរ​មួ​ត​ជាមួយនឹង​ផ្លាស់​ទៅ​កាន់​ក្លិប​អធិរាជ​ស Real Madrid ក្រោយ​ពី​ខឹង​ចិត្ត​នៅ Man Utd កាលពី​រដូវ​កាល​មុន​។

គេ​បាន​ធ្វើ​ឱ្យ​អតីត​អ្នកគ្រប់គ្រង Jose Mourinho មិន​ពេញ​ចិត្តជា​ច្រើន​ដង ហើយ​ក៏​បាន​លេង​មិនសូវ​ល្អ​ដូច​ការ​រំពឹង​ទុក​ជាមួយនឹង​អ្នកគ្រប់គ្រង​បច្ចុប្បន្ន លោក Ole Gunnar Solskjaer ផង​ដែរ​ ។ តែ​នៅ​កាលពី​ចុង​ស​ប្តា​ហ៍​នេះ លោក Solskjaer ដែល​បាន​ទិញ Harry Maguire ក្នុង​តម្លៃ​៨០​លាន​ផោន​មក​កាន់​ក្លិបបាន​អះអាង​ថា Pogba នឹង​មិន​ទៅ​ណា​ទេ​។

ពេល​នេះ​គឺ​កាន់តែ​ជិត​ដល់​ពេល​បញ្ចប់​នៃ​ការ​ដោះ​ដូរ​កីឡាករ​ហើយ ស្រប​ពេល​ជាមួយនឹង​ការ​អស់ចិត្ត​របស់ Real Madrid ទៀត​។ នេះ​គឺ​មាន​ភាគរយ​ច្រើន​ដែល Pogba នៅ​លេង​ឱ្យ Man Utd បន្ត​ទៀត ​៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ