ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ផ្សាយ​ទិន្ន​ន័យ​ក្បាល​ដី​ជា​សាធារណៈ​ជូនដ​ល់​មន្ត្រី​រាជ​ការ​ និង​ប្រជា​ពល​រដ្ឋ​​នៅ​​ក្រុង​ព្រះ​សីហនុ​

11 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ ៖​ នៅ​សាលា​សង្កាត់​លេខ១​ ក្រុង​ព្រះ​សីហនុ ​ខេត្ត​ព្រះ​សីហនុ ​នា​ព្រឹក​ថ្ងៃទី​១២​ កុម្ភៈ ​២០១៤ ​បាន​បើកកិ​ច្ច​ប្រជុំ ​និង​បិទ​ផ្សាយ​ទិន្ន​ន័យ​ក្បាល​ដី​ជាសា​ធារណៈ​ ជូនដ​ល់​មន្ត្រី​រាជ​ការ​ ប្រជា​ពល​រដ្ឋ​ ដែល​មាន​ក្បាល​ដី​នៅ​ក្នុង​ភូមិ៣ ​សង្កាត់​១ ​ក្រុង ​និង​ខេត្ត​ព្រះ​សីហនុ។

ខេត្ត​ព្រះ​សីហនុ ៖​ នៅ​សាលា​សង្កាត់​លេខ១​ ក្រុង​ព្រះ​សីហនុ ​ខេត្ត​ព្រះ​សីហនុ ​នា​ព្រឹក​ថ្ងៃទី​១២​ កុម្ភៈ ​២០១៤ ​បាន​បើកកិ​ច្ច​ប្រជុំ ​និង​បិទ​ផ្សាយ​ទិន្ន​ន័យ​ក្បាល​ដី​ជាសា​ធារណៈ​ ជូនដ​ល់​មន្ត្រី​រាជ​ការ​ ប្រជា​ពល​រដ្ឋ​ ដែល​មាន​ក្បាល​ដី​នៅ​ក្នុង​ភូមិ៣ ​សង្កាត់​១ ​ក្រុង ​និង​ខេត្ត​ព្រះ​សីហនុ។

ពិធី​នេះ ធ្វើ​ឡើង​​ក្រោម​អធិបតី​ភាព​ លោក ​ប្រាក់ ​ស៊ីហារ៉ា ​អភិ​បាល​រង​ខេត្ត​ព្រះ​សីហនុ ​លោក ​ហ៊ុន ​ភី ​អនុ​ប្រធាន​មន្ទីរ​សុរិយោដី​ ​និង​សំណង់​ខេត្ត​ព្រះសី​ហនុ ​លោក ​ឈុន ​សារុំ ​អនុ​ប្រធាន​សភា​ពាណិជ្ជ​កម្ម​ និង​ជា​ប្រធាន​សាខា​សម្ព័ន្ធ​ អ្នក​សារព័​ត៌​មាន​ខេត្ត​ព្រះ​សីហនុ ​លោក ឈិ​ត ​សុផាត ​ចៅ​សង្កាត់​លេខ១​ និង​អញ្ជើញ​ចូល​រួម​ជាកិតិ្ត​យស​ពីសំ​ណាក់លោ​ក​ប្រធាន​ភូមិ៣ ​រួម​ទាំង​មន្ត្រី​រាជ​ការ​ ប្រជា​ពល​រដ្ឋ ​ដែល​មាន​ក្បាល​ដី​នៅក្នុង​ភូ​មិ​៣ សង្កាត់​លេខ១​ ក្រុង-​ខេត្ត​ព្រះ​សីហនុ។​

ជា​កិច្ច​ចាប់​ផ្តើម​នៃ​កិច្ច​ប្រជុំ​ មន្ត្រីជំ​នាញប​ច្ចេកទេ​សនៃ​មន្ទីរ​សុរិយោដី ​និង​សំណង់​ខេត្ត​ព្រះ​សីហនុ ​បាន​ឲ្យ​ដឹង​ថា​ ការ​បិទ​ផ្សាយ​ទិន្ន​ន័យ​ក្បាល​ដី​ជា​សាធារណៈ​នូវ​ឯក​សារ​ នៃ​ការ​វិនិច្ឆ័យ​លើ​ក្បាល​ដី ​ដែល​មាន​ចំនួន​ ១០៤៣​ក្បាល​ដី​ នៅ​ចំណុចខា​ង​លើនេះ​ ធ្វើ​ឡើង​ទៅ​តាម​សេចក្តី​ជូន​ដំណឹង​របស់​សា​លា​ខេត្ត​ព្រះ​សីហនុ ​លេខ​១៤៣ស.​ជ.ណ/​១៤ ​ចុះ​ថ្ងៃទី​០៥​ កុម្ភៈ ​២០១៤។​

មន្រ្តី​ជំនាញ​មន្ទីរ​សុរិយោ​ដី ​និង​សំណង់​ខេត្ត​ព្រះ​សីហនុ ​បាន​មាន​ប្រសាសន៍​ជម្រា​បជូន​ដល់​មន្ត្រី​រាជ​ការ​ បង​ប្អូន​ប្រជា​ពល​រដ្ឋ ​ដែល​ជា​ម្ចាស់​ក្បាល​ដី​ក្នុង​ភូមិ៣ ​សង្កាត់​១ ​ក្រុង-​ខេត្ត​ព្រះ​សីហនុ​ ទាំង​អស់​ត្រូវ​អញ្ជើញ​មក​ពិនិត្យ​លើ​គំនូស​ប្លង់​បង្ហាញ​កំណត់ទី​​តាំង​ក្បាល​ដី ​ដែល​មន្ត្រី​ជំនាញ​បាន​ធ្វើ​ការ​បិទ​ផ្សាយ​ជូន​ដល់​បង​ប្អូន​នៅ​បរិវេណ​សា​លា​សង្កាត់​លេខ១​ ចាប់​ពីថ្ងៃទី​១២​ កុម្ភៈ ​រហូត​ដល់​ថ្ងៃទី​១៣​ មិនា ​២០១៤ ​រៀង​រាល់​ម៉ោង​ធ្វើ​ការ ​មិន​ថា ​ថ្ងៃ​សៅរ៍ ​អាទិត្យ​ ឬ​ថ្ងៃ​បុណ្យ​ឡើយ។​

ក្នុង​ករណី​ក្បាល​ដីមា​ន​ទំនាស់​ ឬ​មាន​ការ​ពាក់​ព័ន្ធ​វិវាទ​ផ្សេងៗ ​មន្ទីរ​ជំនាញ​ទុកពេ​លវេ​លា​រយៈ​ពេល​ ៣០​ថ្ងៃ ​ដើម្បី​ឲ្យ​ម្ចាស់​ក្បាល​ដីពា​ក់​ព័ន្ធ​រក​ដំណោះ​ស្រាយ​ជា​មួយ​ភាគី​ពាក់​ព័ន្ធ។​ ក្នុង​ករណី​ទំនាស់​រឺវិវា​ទណា​មួយ​ ដែល​ភាគី​ទាំង​ពីរ​មិន​អាច​ដោះ​ស្រាយ​បាន​ក្នុង​រយៈ​ពេល​ខាង​លើ​នោះ ​គណៈ​កម្មការ​រដ្ឋ​បាល​ នឹង​បញ្ចូន​សំណុំ​រឿង​ទំនាស់​នេះ​ ទៅ​គណៈ​កម្មការ​សុរិយោ​ដី​ថ្នាក់​ជាតិ ​បន្ត​ទៀត។​

លោក ​ប្រាក់ ​ស៊ីហារ៉ា ​អភិ​បាល​រង​ខេត្ត​ព្រះ​សីហនុ​ បាន​មាន​ប្រសាសន៍​សំណេះ​សំណាល​ជា​មួយ​បង​ប្អូន​មន្ត្រី​រាជ​ការ ​និង​ប្រជា​ពល​រដ្ឋ ​ដែល​មាន​ក្បាល​ដី​នៅ​ភូមិ-​សង្កាត់​ខាង​លើ​នោះ ​ដោយ​បាន​ពាំ​នាំ​នូវ​ការ​សាក​សួរ​សុខ​ទុក្ខ​ពី​សំណាក់ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន ​ដែល​ជា​និច្ច​ជា​កាល​ សម្តេច​តែង​តែ​យក​ចិត្ត​ទុក​ដាក់​អំពី​សុខ​ទុក្ខ ​គិត​គូ​អំពី​ផល​ប្រយោជន៍​របស់​បង​ប្អូន​ប្រជា​ពល​រដ្ឋ ​ក៏​ដូច​ជា​សង្គម​ជាតិ​ទាំង​មូល។​

លោក​អភិ​បាល​រង​ខេត្ត ​ក៏​បាន​ថ្លែង​អំណរគុ​ណយ៉ា​ងជ្រាល​ជ្រៅ​ចំពោះ​ថ្នាក់​ដឹក​នាំ ​ជា​មន្ត្រី​ ជា​បុគ្គ​លិក​នៃ​មន្ទីរ​សុរិយោ​ដី ​និង​សំណង់​ខេត្ត​ព្រះ​សីហនុ ​ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​បំពេញ​កិច្ច​ការ​ជំនាញ​របស់​ខ្លួន​ បង្កើត​បាន​ជា​ប្លង់​បង្ហាញ​លើ​ទី​តាំង​ក្បាល​ដី ​ដែល​មាន​ចំនួន​ខាង​លើ​បង្ក​លក្ខណៈ​ងាយ​ស្រួលដ​ល់​បង​ប្អូន​ជា​ម្ចាស់​ក្បាល​ដី​ ដែល​ពួក​គាត់​កំពុង​តែ​រង់​ចាំ ​និង​សង្ឃឹម​បាន​ទទួល​ការ​គ្រប់​គ្រង​លើ​ប្លង់​កម្ម​សិទ្ធិ​ស្រប​ច្បាប់​ទៅ​ពេល​អនា​គត​ បន្ទាប់​ពី​បាន​ពិនិត្យលើ​ឯក​សារ​ការ​វិនិច្ឆ័យ​លើ​ក្បាល​ដី ​និង​យល់​ព្រម​ជា​ស្ថាពរ​ពី​ម្ចាស់​ក្បាល​ដី​ទាំង​អស់​ខាង​លើ​នោះ៕​