បុរសម្នាក់ស្រវឹងស្រាជោកជាំជិះម៉ូតូទៅបុកម៉ូតូគេពីក្រោយ រងរបួសធ្ងន់សន្លប់ធំ
រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹងសា្រជោកជាំ ជិះម៉ូតូម៉ាកស្ទាំង ១គ្រឿង ធ្វើដំណើរតាមផ្លូវជាតិលេខ២ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចមុខវត្តចាក់អង្រែក្រោម ក៏បានជ្រុលទៅបុកម៉ូតូឌ្រីមC125 ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AM-6012 ពីក្រោយពេញទំហឹង បណ្តាលឲ្យរងរបួសបែកមុខបែកមាត់មើលលែងយល់ សន្លប់នៅនឹងកន្លែង។
ចែករំលែកព័តមាននេះ