ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ជិះ​ម៉ូតូ​ដេញ​តាម​ចោរ​ឆក់​កាបូប​ជ្រុល​បុករ​ថ​យន្តតាក់​ស៊ី​​ រួច​ខ្ទាត​បោក​នឹង​​រថ​យន្ត​ឡិច​ស៊ីស​​ បាក់​.ក​ស្លា.ប់​ភ្លាមៗ នៅ​នឹង​កន្លែង​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​ស្លា.ប់​ភ្លាមៗ នៅ​នឹង​កន្លែង​ ខណៈ​ដែល​រូប​គាត់​ជិះ​ម៉ូតូ​ដេញ​តាម​ចោរ​ឆក់​កាបូប​ម្នាក់​ ស្រាប់​តែ​ជ្រុល​ទៅ​បុក​គូទ​រថ​យន្ត​ហ៊ីយ៉ាន់​ដាយ​ ១គ្រឿង​ ហើយ​ខ្ទាត​ទៅ​បោក​នឹង​រថ​យន្ត​ឡិច​ស៊ីស​ ១គ្រឿង​ ទៀត​​ បណ្តាល​ឲ្យ​បាក់​.ក​ស្លា.ប់​តែ​ម្តង ដែល​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៧ និង​ ១០​នាទី យប់​ថ្ងៃទី​១២​ កុម្ភៈ​ ២០១៤​ នៅ​ចំណុច​មុខ​ប៉ុស្តិ៍​នគរ​បាល​ទឹក​ល្អក់​ទី៣​ ស្ថិត​ក្នុង​សង្កាត់​​​​ទឹក​ល្អក់​ទី៣​ ​ខណ្ឌ​ទួល​គោក​។

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែង​ ខណៈ​ដែល​រូប​គាត់​ជិះ​ម៉ូតូ​ដេញ​តាម​ចោរ​ឆក់​កាបូប​ម្នាក់​ ស្រាប់​តែ​ជ្រុល​ទៅ​បុក​គូទ​រថ​យន្ត​ហ៊ីយ៉ាន់​ដាយ​ ១គ្រឿង​ ហើយ​ខ្ទាត​ទៅ​បោក​នឹង​រថ​យន្ត​ឡិច​ស៊ីស​ ១គ្រឿង​ ទៀត​​ បណ្តាល​ឲ្យ​បាក់​.ក​ស្លាប់​តែ​ម្តង ដែល​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៧ និង​ ១០​នាទី យប់​ថ្ងៃទី​១២​ កុម្ភៈ​ ២០១៤​ នៅ​ចំណុច​មុខ​ប៉ុស្តិ៍​នគរ​បាល​ទឹក​ល្អក់​ទី៣​ ស្ថិត​ក្នុង​សង្កាត់​​​​ទឹក​ល្អក់​ទី៣​ ​ខណ្ឌ​ទួល​គោក​។ ជន​រង​គ្រោះ​មិន​ត្រូវ​បាន​ស្គាល់​អត្ត​សញ្ញាណ​នៅ​ឡើយ​ទេ​។

តាម​ប្រភព​ព័ត៌​មាន​​បាន​ឲ្យ​ដឹង​ថា​ មុ​នពេល​កើត​​ហេតុ​ គេ​ឃើញ​​​ជន​រង​គ្រោះ​​ជិះ​ម៉ូតូ​ម៉ាក​ហុង​ដា​ប៊េន​លី​ ពណ៌​ខ្មៅ​ ១គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BI-1488 ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​១៨២​ ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ ដោយ​ជិះ​ដេញ​តាម​ចោរ​ឆក់​កាបូប​ លុះ​មក​ដល់​ចំណុច​មុខ​ប៉ុស្តិ៍​នគរ​បាល​ទឹក​ល្អក់​ទី៣​ ក៏​បាន​ជ្រុល​ទៅ​បុក​រថ​យន្ត​តាក់​ស៊ី​ម៉ាក​ហ៊ីយ៉ាន់​ដាយ​ ១គ្រឿង​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ AT14 2-0468 ក្នុង​ទិស​ដៅ​ស្រប​គ្នា​ រួច​ខ្ទាត​​​ទៅ​បុក​ជាមួយ​រថ​យន្ត​ឡិច​ស៊ីស​ ១គ្រឿង​ទៀត​ ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2N-6002 ជិះ​ ១គ្រួសារ​​ បណ្តាល​ឲ្យ​បុរស​ជន​រង​គ្រោះ​ដួល​បោក​បាក់​.ក​ស្លាប់តែ​ម្តង​។

ក្រោយ​កើត​ហេតុ​ សមត្ថ​កិច្ច​ជំនាញ​បាន​ធ្វើ​ការ​វាស់​វែង​ និង​​ស្រាវ​ជ្រាវ​ទាក់​ទង​ទៅ​ក្រុម​គ្រួសារ​ឲ្យ​ម​ក​ទទួល​យក​សព​​ជន​រង​គ្រោះ​ ដើម្បី​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕