ចង់បានពេក Arsenal សុំជួប Juventus ជាលើកទីពីរហាមាត់សុំខ្ចីជើងខ្សែការពារ១រូប
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបកាំភ្លើងធំ Arsenal បានសុំជួបថ្នាក់ដឹកនាំរបស់ក្លិបសេះបង្កង់ Juventus ព្រោះតែចង់ហាមាត់ខ្ចីជើងរបស់ Daniele…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបកាំភ្លើងធំ Arsenal បានសុំជួបថ្នាក់ដឹកនាំរបស់ក្លិបសេះបង្កង់ Juventus ព្រោះតែចង់ហាមាត់ខ្ចីជើងរបស់ Daniele…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបកាំភ្លើងធំ Arsenal បានសុំជួបថ្នាក់ដឹកនាំរបស់ក្លិបសេះបង្កង់ Juventus ព្រោះតែចង់ហាមាត់ខ្ចីជើងរបស់ Daniele Rugani ជាលើកទីពីរ ។
ក្លិបកាំភ្លើងធំពីមុនមកធ្លាប់ហាមាត់សុំម្តងហើយ តែបានក្លិបសេះបង្កង់អ៊ីតាលីបដិសេធ ។ បើទោះបីជាទៅដំបូងគេមិនឱ្យក៏ដោយ Arsenal នៅតែរក្សាមិនចុះចាញ់នឹងការទៅនិយាយចចារម្តងទៀត ព្រោះតែចិត្តមិនព្រមអស់ស្រឡាញ់ពីខ្សែការពារកណ្តាល Rugani ។
អ្នកសារព័ត៌មាន លោក Alfredo Pedulla បានអះអាងថា ក្លិបកាំភ្លើងធំ Arsenal បានត្រៀមខ្លួនរួចរាល់សម្រាប់ការនិយាយថ្លៃ ដើម្បីយក Rugani មកក្លិបឱ្យបានមុនថ្ងៃព្រហស្បត្តិ៍ ដែលជាថ្ងៃផុតកំណត់ដោះដូរកីឡាករ។
នាយកផ្នែកកីឡារបស់ Juventus លោក Fabio Paratici កំពុងតែនៅទីក្រុងឡុងដ៍ ដើម្បីធ្វើការសម្រេចផ្លាស់ប្តូរ Joao Cancelo ទៅឱ្យ Manchester United ។ ជាមួយគ្នានេះដែរ លោកក៏ទៅនិយាយអំពីការយក Romelu Lukaku ពីក្លិបបិសាចក្រហមផងដែរ ។ ដោយឡែក Arsenal ចង់ឆ្លៀតពេលទៅនិយាយជាមួយនឹងលោក Paratici ឱ្យហើយពីការខ្ចីកីឡាករ Rugani។
គួរបញ្ជាក់ផងដែរថា ខណៈនេះក្លិបសេះបង្កង់ក៏មិនសូវជាចង់ទុកកីឡាករម្នាក់នេះនៅក្លិបរបស់ខ្លួនទៀតដែរ ក្រោយពេលទិញបាន Matthijs de Ligh ពី Ajax។ តែគេមិនចង់ដាក់លក់ច្រើនជាងការដាក់ជួលសម្រាប់ក្លិបដទៃទៀត ៕
ប្រភព ៖ thesun , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ