ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់​ទោស​បុរស​វៀតណាម​២​នាក់​​ដាក់​គុក​មួយ​ជីវិត និង​ស្ត្រី​វៀតណាម​ម្នាក់​ ដាក់​គុក​៣០​ឆ្នាំ​​ពីបទ​ជួញដូរ​​គ្រឿង​​ញៀនជាង​​៣គីឡូក្រាម​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ចៅ​ក្រម​សាលា​ដំ​បូង​រាជធានី​ភ្នំពេញ​ កាលពីថ្ងៃ​ទី​១២ ​កុម្ភៈ ​២០១៤ នេះ បានសម្រេច​កាត់​ទោស​ជន​ជាប់ចោទ​​១-​ឈ្មោះ​​កែវ សា​រឿន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជន​ជាតិវៀត​ណាម ២-ឈ្មោះ​​ប៊ុន​ ថា ភេទប្រុស អាយុ​៤៨ ជន​ជាតិ​វៀត​ណាម ដាក់​ពន្ធ​នា​គារ​អស់​មួយ​ជីវិត​ និង​ពិន័យ​ជា​ប្រាក់ម្នាក់ៗ​៦០លាន​រៀល និង​ផ្តន្ទា​ទោស​ឈ្មោះ​ពៅ បុប្ផា អាយុ៤៨​ឆ្នាំ​ ជន​ជាតិ​វៀត​ណាម​ដាក់​ពន្ធ​

រាជធានីភ្នំពេញ ៖ ចៅ​ក្រម​សាលា​ដំ​បូង​រាជធានី​ភ្នំពេញ​ កាលពីថ្ងៃ​ទី​១២ ​កុម្ភៈ ​២០១៤ នេះ បានសម្រេច​កាត់​ទោស​ជន​ជាប់ចោទ​​១-​ឈ្មោះ​​កែវ សា​រឿន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជន​ជាតិវៀត​ណាម ២-ឈ្មោះ​​ប៊ុន​ ថា ភេទប្រុស អាយុ​៤៨ ជន​ជាតិ​វៀត​ណាម ដាក់​ពន្ធ​នា​គារ​អស់​មួយ​ជីវិត​ និង​ពិន័យ​ជា​ប្រាក់ម្នាក់ៗ​៦០លាន​រៀល និង​ផ្តន្ទា​ទោស​ឈ្មោះ​ពៅ បុប្ផា អាយុ៤៨​ឆ្នាំ​ ជន​ជាតិ​វៀត​ណាម​ដាក់​ពន្ធ​នា​​គារ​៣០​ឆ្នាំ និងពិន័យ​៣០​លាន​រៀល ដែលពាក់ព័ន្ធពីបទ​ផលិត​ រក្សា​ទុក​ ដឹក​ជញ្ជូន​​នូវ​គ្រឿង​ញៀន និង​ដឹក​ជញ្ជូន​អាវុធ​ខុស​ច្បាប់​ដែល​​គ្មាន​ការ​​អនុញ្ញាត​​​នៅក្នុង​ខណ្ឌចំការមន ខណ្ឌទួលគោក និងក្នុង​ខេត្ត​តាកែវកាលពីឆ្នាំ២០១៣កន្លងមក ។

ការប្រកាស​សាល​ក្រមនេះ​​ បានធ្វើឡើងនៅ​​ចំពោះ​មុខ​ជនជាប់ចោទ​ចំនួន​២​នាក់​ ១-ឈ្មោះ​កែវ សា​រឿន ​២-ឈ្មោះប៊ុន​ ថា ភេទប្រុស​អាយុ​៤៨​ឆ្នាំ តែ​កំបាំង​មុខ​ឈ្មោះ​ពៅ បុប្ផា​ ​​។ តុលា​ការបាន​អះអាង​ការ​ប្រកាស​សាល​ក្រម​នេះ​​ធ្វើឡើង​បន្ទាប់ពី​សវ​នាការ​កាលពី​ថ្ងៃទី​១៧ មករា ​ឆ្នាំ២០១៤ ហើយតុលាការទុក​សិទ្ធិឲ្យ​ជនជាប់ចោទ​ប្តឹងឧទ្ធរណ៍​រយៈពេល​៣០ថ្ងៃ គឺគិតពេល​ថ្ងៃប្រកាស​សាលក្រម​ប្រសិន​បើ​មិនសុខ​ចិត្ត ។

តុលា​ការ​​រកឃើញ​នូវឧបករណ៍​ជាច្រើន​ទៀត រួមមាន​ពុម្ព​ក្បាល​ខ្លា​សម្រាប់​ផលិតថ្នាំ​ញៀន សម្ភារ​សម្រាប់វេច​ខ្ចប់​ថ្នាំ​ញៀន​ និង​​កំប៉ុង​ទឹក​ដោះ​គោ​សម្រាប់​ដាក់ ក៏​ត្រូវបាន​រឹបអូស​បំផ្លាញ​ចោល ​។ ចំពោះសម្ភារ​ដទៃ​ទៀត​ជា​អចលន​វត្ថុ​មានដី និងផ្ទះ​ស្ថិតក្នុងខណ្ឌ​ចំការ​មន និងក្នុង​សង្កាត់ទឹក​ល្អក់​៣ ខណ្ឌ​ទួល​គោក និង​ក្នុងខេត្ត​តាកែវជារបស់​ជនជាប់​ចោទ​ត្រូវបាន​ដក​ហូត ។ រថយន្ត​ Hummerពណ៌​ខ្មៅ និង​រថយន្តចំនួន២គ្រឿង​ទៀត កាំ​ភ្លើងអាកា១ដើម មានគ្រាប់​១៥​គ្រាប់ កាំភ្លើង​ខ្លីចំនួន​៣ដើម លិខិត​ឆ្លងដែន​វៀតណាម​ចំនួន​បី លុយ​ដុល្លារ​ចំនួន១ម៉ឺន​ដុល្លារអាមេ​រិក ​​ព្រទ្យ​សម្បត្តិជា​ច្រើន​ទៀត និងមាន​សម្លៀក​បំពាក់​យោធា​១​សម្រាប់​ត្រូវបាន​រកឃើញ​និង​ដក​ហូត ។