ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​រាជ​បុត្រី​ ព្រះ​អនុជ នរោត្តម អរុណ​រស្មី យាង​ទៅបំពេញ​ទស្សន​​កិច្ច​នៅ​​ជប៉ុន

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ដើម្បី​រឹត​ចំណង​មេត្រី​ភាព​ជា​ប្រពៃណី​​រវាង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​ព្រះរាជា​ណា​ចក្រ​​ជប៉ុន សម្តេច​រាជបុត្រី ព្រះ​​អនុជ នរោត្តម អរុណរស្មី ប្រធាន​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច និង​លោក​កែវ ពុទ្ធ​រស្មី កាល​ពី​​យប់​ថ្ងៃទី​១០ កុម្ភៈ កន្លង​ទៅ បាន​យាង​ និង​អញ្ជើញ​ទៅ​ទស្សន​កិច្ច​​រយៈ​ពេល​១​សប្តាហ៍​​នៅ​ប្រទេស​ជប៉ុន ដើម្បី​ចូល​រួម​ខួប​អនុ​ស្សាវរីយ៍​លើក​ទី​​៦០ នៃ​ទំនាក់​ទំនង​ការ​ទូ

រាជធានីភ្នំពេញ ៖ ដើម្បី​រឹត​ចំណង​មេត្រី​ភាព​ជា​ប្រពៃណី​​រវាង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​ព្រះរាជា​ណា​ចក្រ​​ជប៉ុន សម្តេច​រាជបុត្រី ព្រះ​​អនុជ នរោត្តម អរុណរស្មី ប្រធាន​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច និង​លោក​កែវ ពុទ្ធ​រស្មី កាល​ពី​​យប់​ថ្ងៃទី​១០ កុម្ភៈ កន្លង​ទៅ បាន​យាង​ និង​អញ្ជើញ​ទៅ​ទស្សន​កិច្ច​​រយៈ​ពេល​១​សប្តាហ៍​​នៅ​ប្រទេស​ជប៉ុន ដើម្បី​ចូល​រួម​ខួប​អនុ​ស្សាវរីយ៍​លើក​ទី​​៦០ នៃ​ទំនាក់​ទំនង​ការ​ទូត​កម្ពុជា-ជប៉ុន និង​បន្ត​ពង្រឹង​ចំណង​​មេត្រី​ភាព​ដែល​មាន​ល្អ​ស្រាប់​ឱ្យ​កាន់តែ​ប្រសើ​រ​​ជានិច្ច ។

ដង្ហែ និង​ជូនដំណើរ​នៅអាកាស​យាន​ដ្ឋាន​ភ្នំពេញ​អន្តរ​ជាតិ គេ​ឃើញ​មាន​លោក​ញឹក ប៊ុន​ឆៃ អគ្គ​លេខា​ធិការ​គណ​បក្ស និង​ថ្នាក់ដឹក​នាំ​​ជាន់​ខ្ពស់ និង​សមា​ជិក សមា​ជិកា​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិចជាច្រើន​រូប​ទៀត ។

មុន​ពេល​យាង​ចេញ​ដំណើរ​សម្តេច​រាជបុត្រី ព្រះ​អនុជ នរោត្តម អរុណ​រស្មី បាន​មានសវនីយ៍​ថា ក្នុងនាម​ព្រះ​អង្គ​ជា​ព្រះ​អនុជ នៃ​ព្រះ​ករុណា ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា សម្តេច​យាង​ទៅ​ប្រទេស​ជប៉ុន​នេះ តប​តាម​ការ​អញ្ជើញ​របស់​ក្រសួង​ការ​បរទេស​​នៃ​ព្រះ​រាជា​ណា​ចក្រ​ជប៉ុន ​ដើម្បី​បំពេញ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ និង​ចូល​រួម​ក្នុង​ឱកាស​​ខួប​អនុ​ស្សាវរីយ៍​លើក​ទី​៦០ នៃ​ទំនាក់​ទំនង​ការ​ទូត និង​បន្ត​ពង្រឹង​​ចំណង​មេត្រី​ភាព​ដែល​មាន​ស្រាប់​ រវាង​ព្រះ​រាជ​វង្សានុ​វង្ស​​នៃ​ប្រទេស​ទាំង​ពីរ​ កម្ពុជា-ជប៉ុន ។