ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​WB៖ ការ​​នាំចេញ​​និង​ភាគ​ហ៊ុន​​ឯកជន​​នឹង​​ជំរុញ​​កំណើន​​​​ GDP​ របស់​ថៃ​​

11 ឆ្នាំ មុន

​​​​ធនាគា​រ​ពិ​ភព​លោក​បាន​សម្ដែង​ទស្សន​​វិស័យ​ប្រកប​ដោយ​​សុទិដ្ឋិនិយម​សម្រាប់​​សេដ្ឋ​កិច្ច​របស់ប្រទេស​ថៃ​​​ ​នៅ​គ្រា​ដែល​​ការ​រើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​​ពិ​ភព​លោក​​​មាន​សន្ទុះ​​ហើយ​ស្ថាប័ន​​ពិ​ភព​លោក​បាន​ព្យាករ​ថា ​ផលិតផល​​ក្នុង​ស្រុក​សរុប​​ពិត​របស់​ថៃនឹងកើន​ឡើង​​​​​៤%​នៅ​ក្នុង​ឆ្នាំ​នេះ ។ ​

ធនាគារ​​ពិភព​លោក​​បានព្យាករថា ​​​កំណើន​​GDP របស់​ថៃនឹង​​កើន​ឡើង​ដោយ​សារ​ការ​នាំ ចេញ​ទំនិញ​​​ និងការ​រើបឡើង​វិញ​​​នៃការ​វិនិយោគ​ ​​ឯកជន ព្រោះ​​ថា​វិស័យទាំ​ង​​ពីរ​ខាងលើ​​នេះមិន​បាន​រង​​ផល​ប៉ះពាល់​​ពី​វិបត្តិ​​នយោបាយ​​​​នា​ពេល​បច្ចុប្បន្ន​ទេ ។ លោក​Kirida Bhaopichitr សេដ្ឋវិទូ​​ធនា​គារ​​ពិភព​លោក​ប្រចាំ​​ប្រទេស​ថៃនិយា​យ​ថា កំណើ​ន​GDP របស់​ពិ​ភព​លោក​កំពុងកើន​ឡើង​​​ ហើយ​សេដ្ឋ​កិច្ច​​របស់​ថៃ​និង​ការនាំចេញ​នឹង​ទទួល​បាន​ប្រយោជន៍​​ពីកំណើន​​តម្រូវ​ការ​ពិភព​លោក​​​ជាពិសេស​​​បាន​ពីការ​​រើប​ឡើង​​វិញនៅអាមេរិក​​និង​អឺរ៉ុប​ ។

យោង​តាម​របាយ​ការណ៍​​ធនាគារ​​ពិ​ភព​​លោក​​​​«​​ទស្សន​​វិស័យ​​សេដ្ឋ​កិច្ច​​​ពិ​ភព​លោក​​»​បាន​បង្ហាញ​​​​ថា កំណើន​​GDP ពិត​​នៅលើ​​ពិ​ភព​លោក​​សម្រាប់​ឆ្នាំ​​២០១៤​ត្រូវបាន​រំពឹង​​​ថា​នឹង​​​កើន​ឡើង​​៣,២%​​ ហេតុ​ដូច្នេះ​​ហើយ​​ទើបខ្លួន​​ហ៊ាន​ប៉ាន់​ស្មាន​ថា​​វិស័យនាំចេញ​​របស់​ថៃនឹង​​​កើន​ឡើង​​ក្នុងរង្វង់​​​​​៦%​ បន្ទាប់​ពី​​ធ្លាក់​​ចុះកាល​ពី​​ឆ្នាំមុន​ ។ ធនាគារ​​ពិ​ភព​លោក​​ព្យា​ករ​ថា ការវិនិយោគ​​​ឯក​​ជន​នឹង​​កើន​ឡើង​​ប្រហែល​​​៥%​នៅ​ក្នុង​​ក្នុង​ឆ្នាំ​នេះ ៕ ​