ប្រទេសវៀតណាម ៖ ប្រទេសវៀតណាមបានបង្ហាញផែនការសាងសងស្ពានឆ្លងសមុទ្រដ៏វែងបំផុតរបស់ខ្លួន និងវែងបំផុតលំដាប់ទី ៣ នៅអាស៊ីអាគ្នេយ៍ ដែលមានប្រវែងរហូតដល់១៨គីឡូម៉ែត្រ តភ្ជាប់ខេត្ត Ca Mau…
ប្រទេសវៀតណាម ៖ ប្រទេសវៀតណាមបានបង្ហាញផែនការសាងសងស្ពានឆ្លងសមុទ្រដ៏វែងបំផុតរបស់ខ្លួន និងវែងបំផុតលំដាប់ទី ៣ នៅអាស៊ីអាគ្នេយ៍ ដែលមានប្រវែងរហូតដល់១៨គីឡូម៉ែត្រ តភ្ជាប់ខេត្ត Ca Mau ទៅកាន់កោះ Hon Khoai ដែលជាច្រកដ៏រឹងមាំមួយនៅចុងភាគខាងត្បូងរបស់ខ្លួន ដែលត្រូវបានបិទជាតំបន់យោធាជាយូរមកហើយ។
បច្ចុប្បន្នស្ពាន Sultan Haji Omar Ali Saifuddien នៅប្រទេសព្រុយណេ គឺជាវែងបំផុតនៅអាស៊ីអាគេ្នយ៍ ពោលប្រវែង ៣០គីឡូម៉ែត្រ ដែលលាតសន្ធឹងពាសពេញឈូងសមុទ្ររបស់ព្រុយណេ។ ចាប់ផ្តើមសាងសង់នៅពាក់កណ្តាលឆ្នាំ២០១៤ បញ្ចប់ការសាងសង់នៅឆ្នាំ២០១៩ និងដាក់ឱ្យប្រើប្រាស់ឆ្នាំ២០២០។
ស្ពាន Sultan Abdul Halim Muadzam Shah នៅរដ្ឋ Penang ប្រទេសម៉ាឡេស៊ី គឺជាស្ពានវែងបំផុតលំដាប់ទី ២ នៅអាស៊ីអាគ្នេយ៍ ប្រវែង ២៤គីឡូម៉ែត្រ។ ការសាងសង់បានចាប់ផ្តើមនៅខែវិច្ឆិកា ឆ្នាំ២០០៨ ដើម្បីបញ្ចប់នៅខែឧសភា ឆ្នាំ២០១២ ប៉ុន្តែក្រោយមកត្រូវបានពន្យារដល់ខែកុម្ភៈ ឆ្នាំ២០១៤ ដែលជាថ្ងៃដាក់ឱ្យប្រើប្រាស់។
ចែករំលែកព័តមាននេះ