ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការនាំចេញ​របស់ចិន​កើនឡើង​​លើស​ការ​រំពឹង​ទុក​

11 ឆ្នាំ មុន

​ការ​​នាំ​ចេញ​របស់​ប្រទេស​ចិន​​បាន​​កើន​ឡើង​​លើស​ការ​រំពឹង​ទុក​​កាល​ពី​ខែម​ករា​​ ខណៈ​​ដែល​​ការ​​នាំ​ចូលក​​៏កើន​ឡើង​លើស​ការ​រំពឹង​ទុក​ដែរ​ ។ការ​​នាំ​ចេញ​​ទៅ​ក្រៅ​ប្រទេស​​បា​ន​​កើន​​ឡើង​​១០,៦% ​បើ​ធៀប​នឹង​ឆ្នា​ំមុន​ នេះ​បើ​យោង​តា​ម​​​​អគ្គ​រដ្ឋ​បាល​គយ​​ ។​​ កំណើន​នា​ពេល​នេះ​ទំនង​ជា​​​កើន​​ឡើង​ដោយ​សារ​មាន​វិក្កយ​ប​​​ត្រក្លែង​ក្លាយ​​​ទូរ​ទាត់​ទំនិញ​ច្រើន​ ព្រម​​​ទាំង​ថ្ងៃ​​ឈប់​សម្រ​ាក​​ចូល​ឆ្នា​ំថ្ម​ី​​ ។​​

​ការ​​នាំ​ចេញ​របស់​ប្រទេស​ចិន​​បាន​​កើន​ឡើង​​លើស​ការ​រំពឹង​ទុក​​កាល​ពី​ខែម​ករា​​ ខណៈ​​ដែល​​ការ​​នាំ​ចូលក​​៏កើន​ឡើង​លើស​ការ​រំពឹង​ទុក​ដែរ​ ។ការ​​នាំ​ចេញ​​ទៅ​ក្រៅ​ប្រទេស​​បា​ន​​កើន​​ឡើង​​១០,៦% ​បើ​ធៀប​នឹង​ឆ្នា​ំមុន​ នេះ​បើ​យោង​តា​ម​​​​អគ្គ​រដ្ឋ​បាល​គយ​​ ។​​ កំណើន​នា​ពេល​នេះ​ទំនង​ជា​​​កើន​​ឡើង​ដោយ​សារ​មាន​វិក្កយ​ប​​​ត្រក្លែង​ក្លាយ​​​ទូរ​ទាត់​ទំនិញ​ច្រើន​ ព្រម​​​ទាំង​ថ្ងៃ​​ឈប់​សម្រ​ាក​​ចូល​ឆ្នា​ំថ្ម​ី​​ ។​​ ចំណែក​ការ​នាំ​ចូល​​កើ​ន​ឡើង​​១០%​​​ដែល​​ធ្វើ​​ឲ្យ​​អតិ​រេក​ពាណិ​​ជ្ជក​ម្ម​​មាន​​ចំនួន​​៣​១,៩​​ពាន់​លាន​ដុល្លារ​​ ​។​

​សន្ទុះ​​តម្រូវ​ការ​​ពិភព​លោក​និង​ក្នុង​ស្រុក​​នឹង​​​គាំ​ទ្រកំណើន​​ ហើយ​ក៏​ជា​កំណើន​ដែល​អ្នក​វិភាគ​​បាន​ព្យា​ក​រ​​ថា​នឹង​​កើន​ឡើង​ទាប​បំផុត​​ក្នុង​រយៈ​​​ពេ​​ល​២​​៤​​ឆ្នា​ំ​គិ​ត​​ត្រឹម​​ឆ្នាំ​នេះ​​​ ។​​​ រដ្ឋា​ភិ​​បាល​​កំពុង​​​​ប្រឹង​​​ប្រែង​​រក្សា​លំ​នឹង​ការ​បង្ក្រាប​​លើ​ឥណ​ទាន​ និង​​ធនា​​គារ​​ស្រមោល​(អន្តរ​ការី​ហិរញ្ញ​វត្ថុ​​ដែល​​មិន​​មែ​ន​​ជា​​​ធនា​គារ​)​ដោយ​ការ​រក្សា​ល្បឿន​កំណើន​​​ឲ្យ​​បាន​​សម​រម្យ​​ ។

លោក​​​Luis​ Kuijs​សេដ្ឋ​វិទូ​ប្រចាំ​ធនា​គារ​​Royal​ Bank​ of​ Scotland​ Group ​Plc​ប្រចាំ​ទី​ក្រុង​ហុងកុង​​បាន​​និយាយថា យើង​នៅ​តែ​​​រំពឹ​ង​​ថា​ ការ​នាំ​ចេញ​​នឹង​មាន​និន្នា​ការរើប​ឡើង​វិញ ​បើ​ទោះបី​ជា​​ទិន្ន​ន័យ​នា​ខែ​ខាង​មុខ​​នៅ​តែ​​ផ្លាស់​​ប្តូរ​​ដោយ​​សារ​​ការ​​ទូទាត់​លើស​​​វិក្ក​យប​ត្រក៏​ដោយ​​។ លោក​ថា ​​​​បើប្រៀប​ធៀប​នឹងឆ្នាំមុន ​តួ​លេខ​មាន​​ការ​​ប្រែ​ប្រួល​​​ដោយ​សារ​​វិក្កយ​ប​ត្រ​​​​ក្លែង​ក្លាយ ​ក្លែង​​បន្លំ​​លំហូរ​មូល​ធន​​កាល​ពី​​ឆ្នាំ​​២០១៣ ​និង​​ថ្ងៃ​​ឈប់​​សម្រាក​​ថ្ងៃ​ចូល​​ឆ្នា​ំ​ថ្មី​ជា​ច្រើន​សប្តាហ៍ ​៕