រាជធានីភ្នំពេញ ៖នៅរសៀលថ្ងៃទី១២ កុម្ភៈ ២០១៤ នេះ នៅសាលាខណ្ឌមានជ័យ មានរៀបចំកម្មវិធីប្រជុំគណៈអភិបាលខណ្ឌ ក្រោមអធិបតីភាពលោកគួច ចំរើន អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ ព្រមទាំងមានការអញ្ជើញចូលរួមពីមន្រ្តីរាជការសំខាន់ៗ និងអស់លោក លោកស្រី ចៅសង្កាត់មកពីបណ្តាសង្កាត់ទាំង១២នៅទូទាំងខណ្ឌមានជ័យ ។ដោយផ្តោតលើរបៀបវរះសំខាន់ៗចំនួន៦ចំណុច។
ក្នុងពិធីខាងលើនេះ លោកគួច ចំរើន បានលើកយកនូវរបៀបវរៈទាំង៦ចំណុច ដែលត្រូវយកមកប្រជុំផ្សព្វផ្សាយ និងពិភាក្សាគ្នាដាក់ទិសដៅថ្មីៗយកមកប្រជុំ គឺទី១-ពិនិត្យពង្រាងរបាយការណ៍បិទបញ្ជីថវិកាឆ្នាំ២០១៣ ទី២-ពិនិត្យពង្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០១៤-២០១៦) របស់រដ្ឋបាលខណ្ឌមានជ័យ ៣-ពិនិត្យពង្រាងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០១៤របស់រដ្ឋបាលខណ្ឌមានជ័យ៤-ផ្សព្វផ្សាយសេចក្តីសម្រេចលេខ១៩២សសរចុះថ្ងៃទី៣១ មករា ២០១៤ ស្តីពីការបង្កើតក្រុមការងាររៀបចំទីតាំងរដ្ឋបាលខណ្ឌមានជ័យថ្មី ៥-ពិភាក្សាលើការងារអនុវត្តតម្លៃសេវាច្រកចេញ-ចូលតែមួយ និងទី៦-គឺការងារផ្សេងៗ ។
ចែករំលែកព័តមាននេះ