ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​ប៉ុស្តិ៍​រដ្ឋ​បាល​ផ្សារ​ដើម​ថ្កូវ​ឃាត់​ខ្លួន​ជន​សង្ស័យជួញ​ដូរ និង​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ម្នាក់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ យុវ​ជន​ម្នាក់​ត្រូវ​សមត្ថ​កិច្ច​ប៉ុស្តិ៍​រដ្ឋ​បាល​​ផ្សារ​ដើម​ថ្កូវ​ឃាត់​ខ្លួន​ កាល​ពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១២ កុម្ភៈ ២០១៤ ខណៈ​កំពុង​ឈរ​លក់​ថ្នាំ​ញៀន​នៅ​ចំណុច​ច្រក​ឌឿង​ហែម​ខាង​ក្រោយ​ក្រុម​ហ៊ុន​qb ​(០១៣) តា​ម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស​ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការ​មន​។

តាម​ប្រភព​ព័ត៌​មាន​ពី​សមត្ថ​កិច្ច​ប៉ុស្តិ៍​រដ្ឋ​បាល​ផ្សារ​ដើម​ថ្កូវ​បាន​ឱ្យ​ដឹង​ថា យុវ​ជន​សង្ស័យឈ្មោះ​ហេង ប៉ាវ អាយុ​២១​ឆ្នាំ ជា​កម្មករ​សំណង់​​ស្នាក់​នៅ​ភូមិ​តា​ង៉ូវ សង្កាត់​និរោធន៍​ ខណ្ឌ​មាន​ជ័យ​។​​

ក្នុង​ពេល​ឃាត់​ខ្លួនជន​សង្ស័យ ​​សមត្ថ​កិច្ច​ឆែក​ឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ក្រាម​សថ្លា​ចំនួន​២​កញ្ចប់​ ឧប​ករណ៍​សម្រាប់​ចូក​ថ្នាំ​ញៀន១ កន្ត្រៃ​សម្រាប់​កាត់​ថង់​មួយ​ចំនួន​ លុយ​ខ្មែរ​ចំនួន​៨៥.០០០រៀល​ កូន​ថ​ង់​សម្រាប់​ច្រក​ថ្នាំ​ញៀន​មួយ​ចំនួន​ ទូរ​ស័ព្ទ​ណូគៀ​​​​​ពណ៌​ខៀវ​១ កាបូប​ស្ពាយ​ពណ៌​ខៀវ​១ និង​កាំ​បិត​ពណ៌ស​១ផង​ដែរ​។

​​​​​