រាជធានីភ្នំពេញ ៖ រថយន្តធុនធំ០២គ្រឿងបើកកៀរគ្នា ខណៈបើកបញ្ច្រាសទិសគ្នា បណ្តាលឱ្យរថយន្តមួយគ្រឿងក្រឡាប់ដេកផ្ងារចង្គ្រាង និងមួយគ្រឿងទៀតបើករត់បាត់ តែមិនបណ្តាលឱ្យអ្នកណាម្នាក់រងរបួសនោះទេ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី១២ កុម្ភៈ ២០១៤ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា រថយន្តទាំង២គ្រឿង មួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ 3A-6236 ដឹកខោអាវរោងចក្រ ទិសដៅពីត្បូងទៅជើង អ្នកបើកបរឈ្មោះ ហ៊ុល ដារ៉ា ភេទប្រុស អាយុ២២ឆ្នាំ មានស្រុកកំណើត ភូមិជីលាង ឃុំតាំងក្រសាំង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។
ចំណែករថយន្តមួយគ្រឿងទៀត ប្រភេទយីឌុបដឹកដី បើកពីជើងទៅត្បូងបញ្ច្រាសទិសគ្នា លុះមកដល់ចំណុចកើតហេតុ បានបើកកៀរគ្នា បណ្តាលឱ្យរថយន្តហ៊ីយ៉ាន់ដាយ ក្រឡាប់ដេកចង្គ្រាងនៅក្បែរផ្លូវ តែមិនបណ្តាលឱ្យអ្នកបើកបររងរបួសនោះទេ ដោយឡែករថយន្តដឹកដីក្រោយពីកើតហេតុ បើករត់បាត់ ៕
ចែករំលែកព័តមាននេះ