ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជ​ធា​នី​ភ្នំ​ពេញ​ឆ្នាំ២​០១​៣ មា​ន​អ្នក​រៀប​ការ​ចំនួន​១១​.១៦​៩គូ ​កើត​៣​១.៣​៥១​នា​ក់​ ​និង​ស្លា.ប់​៦០​.៨០​នាក់​

11 ឆ្នាំ មុន

រាជ​ធា​នី​ភ្នំ​ពេញ ៖ ​មន្ត្រី​អត្រា​នុ​កូល​ដ្ឋាន​​សាលា​រាជធា​នីភ្នំពេ​ញ បា​នឲ្យកោះ​សន្តិភា​ពដឹងតាមទូរ​ស័ព្ទនៅ​ព្រឹក​ថ្ងៃ​ទី១២​ កុម្ភៈ​ ២០១៤​​ ថា នៅ​រាជ​ធានី​ភ្នំ​ពេញ​ក្នុង​ឆ្នាំ២០១​៣ក​ន្លងម​ក ​មាន​អ្នក​រៀប​អាពាហ៏​ពិពាហ៏​​ចំនួន​១១.​១៦​៩គូ​ កើត​៣១.​៣៥​១នាក់​​ និង​ស្លា.ប់​៦០​.៨០​​នាក់​​ ។ ​

រាជ​ធា​នី​ភ្នំ​ពេញ ៖ ​មន្ត្រី​អត្រា​នុ​កូល​ដ្ឋាន​​សាលា​រាជធា​នីភ្នំពេ​ញ បា​នឲ្យកោះ​សន្តិភា​ពដឹងតាមទូរ​ស័ព្ទនៅ​ព្រឹក​ថ្ងៃ​ទី១២​ កុម្ភៈ​ ២០១៤​​ ថា នៅ​រាជ​ធានី​ភ្នំ​ពេញ​ក្នុង​ឆ្នាំ២០១​៣ក​ន្លងម​ក ​មាន​អ្នក​រៀប​អាពាហ៏​ពិពាហ៏​​ចំនួន​១១.​១៦​៩គូ​ កើត​៣១.​៣៥​១នាក់​​ និង​ស្លាប់​៦០​.៨០​​នាក់​​ ។ ​ចំនួ​នតួលេ​ខនេះ​គិត​ទាំង​ប្រជាព​លរដ្ឋ​ខ្មែរ​និងជន​បរទេ​ស​​រស់នៅ​រាជធានីភ្នំ​ពេញ​ ដែល​អា​ជ្ញាធរ​បាន​​ចុះ​បញ្ជី​​​ត្រឹម​ត្រូវ ​​និង​ផ្ញើ​ឲ្យ​សា​លារា​ជធា​នី​ភ្នំ​ពេញ​ ។

មន្ត្រី​អត្រា​នុ​កូល​ដ្ឋាន​សា​លា​រាជធា​នីភ្នំ​ពេញ​ ​បានឲ្យ​ដឹង​ទៀត​ថា​​​ ​ប្រជា​ពលរដ្ឋ​ដែល​បាន​ចុះ​បញ្ជី​អត្រា​នុ​កូល​ដ្ឋាន​ស្នាក់​នៅរា​ជធា​នី​ភ្នំ​ពេញ​​មា​​ន​ចំ​នួន​ស​រុប២​​​៥៩.​៩​៩៩​​គ្រួសា​រ​ ​​មានម​​នុស្ស​១​.៣​៧​៥.​១​៧១​​នាក់​ ​​​។​ ​ក្នុង​ឆ្នាំ២​០១៣​នេះ​ គិ​ត​ពី​ថ្ងៃទី០១ មករា ដ​ល់ ៣១ ​ធ្នូ ប្រ​ជាពល​រដ្ឋ​ដែលបា​នចុះប​ញ្ជីអ​ត្រានុកូ​លដ្ឋាន​បានចំ​នួន៩៧​.៩២១នា​ក់​ ។ ក្នុង​នោះ ​មាន​ចុះប​ញ្ជីកំណើ​តតាម​ច្បាប់កំ​ណត់​ កូន​ដែល​​​កើត​​ ​ក្នុងរ​យៈពេ​ល​៣​០ថ្ងៃ​​​​មាន​ចំនួន៣​១.​៣៥​១នា​ក់ ស្រី១​៥.៤១៥​នាក់​ និងបញ្ជាក់កំ​ណើត​ក្រោយ​ ៣​០ថ្ងៃ មា​​នចំនួន ​៣៦.៧​៤​៨​​នាក់ ស្រី​​១៧.៩៨​៩នា​ក់ ។ អ្នក​រៀបអា​ពាហ៏ពិ​ពាហ៏​ ខ្មែរ​​និង​ខ្មែរ​ ចំនួន​១១.​១៦​៩ គូ​​ខ្មែរ​​និងជ​នបរទេ​សចំនួន​​៦៥២គូ​ និងមរណ​ភាព​​​​មាន​ចំនួន​៦.០៨​០នាក់​ស្រី ​២៧៨៦​នាក់​។ ចំណែ​កឯជ​នបរ​ទេស​ដែ​លរស់នៅ​ស្រប​ច្បាប់​​ក្នុងរាជ​ធានី​ភ្នំពេ​ញ​ ​​​កើត​ចំនួ​ន២០​នាក់​ ស្រី៧នាក់ ។