ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រសួង​៣​រួម​គ្នា​ស្វែង​រក​គន្លឹះ​ជា​យុទ្ធ​សាស្ត្រ​អភិវឌ្ឍ​វិស័យ​ទេស​ចរណ៍​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​ទី​ស្តី​ការ​ក្រសួង​ទេស​ចរណ៍​ កាល​ពី​ថ្ងៃ​ទី​១១ កុម្ភៈ ២០១៤ ថ្នាក់​ដឹក​នាំ​ក្រសួង​ចំនួន​៣ រួម​មាន​ក្រសួង​​ទេស​ចរណ៍​ ក្រសួង​កិសកម្ម​ រុក្ខា​ប្រម៉ាញ់ និង​នេសាទ​ និង​ក្រសួង​បរិស្ថាន​បាន​ជួប​​ពិភាក្សា​គ្នា​ដើម្បី​ស្វែង​រក​គន្លឹះ​ជា​យុទ្ធ​សាស្ត្រ​ក្នុងការ​អភិវឌ្ឍវិស័យ​ទេស​ចរណ៍ ខណៈ​ពេល​ដែល​វិស័យ​នេះ​កំពុង​មានការ​រីក​ចំរើន​គួរ​ឱ្យ​កត់​សម្គាល់​។

លោក​ថោង ខុន រដ្ឋ​ម​ន្ត្រី​ក្រសួង​ទេស​ចរណ៍​មាន​ប្រសាសន៍​ថា ការ​ជួប​ពិភាក្សា​នេះ​មាន​សារ​សំខាន់​ណាស់​ការ​ស្វែង​រក​គន្លឹះ​ជា​យុទ្ធ​សាស្ត្រ​ដើម្បី​អភិវឌ្ឍវិស័យ​ទេស​ចរណ៍ និង​អេកូ​ទេស​ចរណ៍​សំដៅ​ធានា​និរន្តរភាព​​ និង​ធានា​នូវ​ផល​ប្រយោជន៍​​​អតិបរមា​ដែល​បាន​មក​ពី​វិស័យ​ទេស​ចរណ៍​ជូន​ដល់​ប្រជា​ពលរដ្ឋ​​​​មូល​ដ្ឋាន​រួម​ចំណែក​ដល់​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ក៏​ដូច​ជា​ការ​កាត់​បន្ថយ​ការ​កើន​ឡើង​កំដៅ​ពិភព​លោក​ដោយ​អនុលោម​តាម​កម្ម​វិធី​នយោ​បាយ​ និង​យុទ្ធ​សាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី​៣​របស់​រាជ​រដ្ឋា​ភិ​បាល​។