ខេត្តក្រចេះ ៖ ជនប្រុស ស្រីជាមុខសញ្ញាជួញដូរថ្នាំញៀនចំនួន៣នាក់ រួមទាំងវត្ថុតាងថ្នាំញៀនមួយចំនួនទៀត ត្រូវនគរបាលអធិការក្រុងក្រចេះឃាត់ខ្លួនបានជាបន្តបន្ទាប់នៅកន្លែងផ្សេងគ្នាក្នុងក្រុងក្រចេះ កាលពីថ្ងៃទី១១ កុម្ភៈ ២០១៤។
នគរបាលក្រុងក្រចេះបាននិយាយថា ជនសង្ស័យប្រុស ស្រីទាំង៣នាក់សុទ្ធសឹងជាមុខសញ្ញាជួញដូរថ្នាំញៀនដែលកម្លាំងនគរបាលកំពុងតាមប្រម៉ាញ់។ ជនសង្ស័យទាំង៣នាក់ ១-ឈ្មោះញៀន ចាន់ថន ភេទស្រី អាយុ៣៥ឆ្នាំ ២-ឈ្មោះលី សៀវមួយ អាយុ២៥ឆ្នាំ ភេទស្រី និង៣-ឈ្មោះឈឿន កុសល អាយុ៣១ឆ្នាំ ភេទប្រុស មានទីលំនៅសង្កាត់រកាកណ្តាល ក្រុងក្រចេះ។
លោកអធិការនគរបាលក្រុងក្រចេះបានបញ្ជាក់ថា បន្ទាប់ពីឃាត់ខ្លួនរួចមក ថ្នាំញៀនទាំងនេះត្រូវអាជ្ញាធរយកមកធ្វើកោសល្យវិច័យឃើញថា សុទ្ធសឹងមានសារធាតុញៀនប្រភេទមេតំហ្វេតាមីនទាំងអស់៕
ចែករំលែកព័តមាននេះ