ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ដឹ​កចេក​កិន​ស្ត្រី​២នាក់​ស្លា.ប់​នៅ​ស្រុកបាធាយ

11 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖ ស្ត្រី​២នាក់​ត្រូវ​រថយន្ត​ដឹក​ចេក​១​គ្រឿង​​កិន​ស្លា.ប់​យ៉ាង​អាណោច​អាធ័ម​កាល​ពី​វេលា​ម៉ោង​៦ និង​៤០​នាទី​យប់ ថ្ងៃ​ទី១១ កុម្ភៈ ២០១៤​ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៦ ស្ថិត​នៅ​ភូមិ​បាធាយ ឃុំ​បាធាយ ​ស្រុក​បាធាយ​។

ខេត្ត​កំពង់​ចាម​ ៖ ស្ត្រី​២នាក់​ត្រូវ​រថយន្ត​ដឹក​ចេក​១​គ្រឿង​​កិន​ស្លាប់​យ៉ាង​អាណោច​អាធ័ម​កាល​ពី​វេលា​ម៉ោង​៦ និង​៤០​នាទី​យប់ ថ្ងៃ​ទី១១ កុម្ភៈ ២០១៤​ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៦ ស្ថិត​នៅ​ភូមិ​បាធាយ ឃុំ​បាធាយ ​ស្រុក​បាធាយ​។

លោក​អនុ​សេនីយ៍​ឯក​ សុខ សូល អធិការ​រង​នគរ​បាល​ស្រុក​បាធាយ​ទទួល​ផែន​សណ្តាប់​ធ្នាប់​​បាន​ប្រាប់​ឱ្យ​ដឹង​ថា ស្ត្រី​ទាំង​២​នាក់​ដែល​ត្រូ​វ​រថ​យន្ត​ដឹក​ចេក​កិនស្លាប់​ ម្នាក់​ឈ្មោះ​ធន រ័ត្ន​ អាយុ​២២​ឆ្នាំ នៅភូមិ​ដំណាក់​​អំពិល​ ឃុំ​ស្តើង​ជ័យ ស្រុក​ជើង​ព្រៃ​ និង​ម្នាក់​ទៀត​ឈ្មោះ​​ណេ សុង អាយុ​៣០​ឆ្នាំ រស់​នៅ​ភូមិ​-ឃុំ​ជាមួយ​គ្នា​។

លោក​អធិការ​​រង​បន្ត​ទៀត​ថា ​ក្រោយ​​​កើតហេតុ​​​សមត្ថ​កិច្ច​បាន​ចុះ​ទៅ​ពិនិត្យ និង​ធ្វើ​ការ​វាស់​វែង​នៅ​កន្លែង​កើតហេតុ​ឃើញ​ស្លាក​ស្នាម​ម៉ូតូ​បើក​ចេញ​ពី​ត្បូង​មក​ជើង​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៦​ដល់​ត្រង់​ចំណុច​ភូមិ​បាធាយ​កន្លែង​ការ​ដ្ឋាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ធ្វើ​ផ្លូវ​របស់​ចិន​បាន​បុក​បារ៉ាស់​ដែក​ដួលទ្រេត​​​​​​​​​​​​​​​​​​​​​​​​​ ចំណែក​ស្ត្រី​រង​គ្រោះ​ទាំង​២នាក់​ផ្លោង​ខ្ទាត​ចូល​ក្រោម​រថ​យន្ត​ដឹក​ចេក​ម៉ាក​ហ៊ីយ៉ាន់​ដាយ​ ពាក់​ស្លាក​លេខ​កំពង់​ចាម​៣A១៧៨៨ ដែល​បើក​បញ្ច្រាស​ទិស​គ្នា​​​​​​​កិន​ស្លាប់​នៅ​នឹង​កន្លែង​តែម្តង​ ចំណែក​អ្នក​បើក​បរ​រថ​យន្ត​​រត់​គេច​ខ្លួន​បាត់​ស្រមោល។