ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួចកាច់​ក.ម៉ូតូ​មិន​បាន​​សម្រេចត្រូវម្ចាស់​គេទាន់ រត់​ចូល​​បឹងកំប្លោកបាត់​​ស្រមោល​ បង្កការ​ភ្ញាក់​ផ្អើល

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្ម​ភា​ព​លួច​កាច់​ក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​​សេ១២៥ ​ពណ៌ខ្មៅ ​​​ស្លាក​លេខ​​ភ្នំពេញ​១F-​៥២៤៥​​មួយ​គ្រឿង តែមិន​បាន​សម្រេច​​ត្រូវម្ចាស់គេ​ទាន់​ស្រែក​ឆោ​ឡោ​ ធ្វើ​​ឱ្យ​​ភ័យ​​ស្លន់ស្លោ​​រត់គេច​ខ្លួន​លោត​​​ចុះទៅក្នុង​​បឹង​​កំប្លោក​ ហើយ​ត្រូវ​ប្រជា​ពលរដ្ឋ រួមទាំង​នគរបាល​ខណ្ឌឫស្សី​កែវ នាំគ្នាធ្វើការ​ព័ទ្ធចាប់​​​រុករក​អស់​រយៈពេ​ល១ម៉ោង តែ​ត្រូវ​ជន​សង្ស័យគេច​ខ្លួន​បាត់​

រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្ម​ភា​ព​លួច​កាច់​ក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​​សេ១២៥ ​ពណ៌ខ្មៅ ​​​ស្លាក​លេខ​​ភ្នំពេញ​១F-​៥២៤៥​​មួយ​គ្រឿង តែមិន​បាន​សម្រេច​​ត្រូវម្ចាស់គេ​ទាន់​ស្រែក​ឆោ​ឡោ​ ធ្វើ​​ឱ្យ​​ភ័យ​​ស្លន់ស្លោ​​រត់គេច​ខ្លួន​លោត​​​ចុះទៅក្នុង​​បឹង​​កំប្លោក​ ហើយ​ត្រូវ​ប្រជា​ពលរដ្ឋ រួមទាំង​នគរបាល​ខណ្ឌឫស្សី​កែវ នាំគ្នាធ្វើការ​ព័ទ្ធចាប់​​​រុករក​អស់​រយៈពេ​ល១ម៉ោង តែ​ត្រូវ​ជន​សង្ស័យគេច​ខ្លួន​បាត់​ស្រមោល ។

ហេតុការណ៍​​នេះ​​ធ្វើឱ្យមាន​ការ​ភ្ញាក់​ផ្អើលកាលពីវេលា​ម៉ោង៥​ល្ងាច​​ថ្ងៃ​ទី១១ ​កុម្ភៈ  ២០១៤ ស្ថិតនៅ​​​ក្នុងភូមិ​បឹង​សា​ឡាង សង្កាត់​ប្ញស្សី​កែវ ​ខណ្ឌប្ញស្សី​កែវ ។

តាមប្រភព​ពីម្ចាស់ម៉ូតូ​ឈ្មោះ​ហុ​ង សំណាង ភេទប្រុស អាយុ៣៧ឆ្នាំ ជាមន្រ្តី​យោ​ធា ​មានទី​លំនៅ​ផ្ទះ​ជួល​នៅកន្លែង​កើតហេតុ​​បាន​ឱ្យ​ដឹង​ថា នៅមុន​ពេលកើត​ហេតុ រូប​គាត់ធ្វើដំណើរ​មកពីធ្វើការ​ដោយចតម៉ូតូទុក​មុខផ្ទះ រួចចូល​ទៅសម្រាក ។ ខណៈនោះ​ស្រាប់តែមាន​ជន​សង្ស័យចំនួន៣នាក់ ជិះ​ម៉ូតូម៉ាក​និច ពណ៌ត្រួយចេកមួយគ្រឿង មកឈប់ក្បែរ​នោះ ហើយជនម្នាក់​​ធ្វើសកម្មភាព​កាច់ក​ម៉ូតូ​របស់​គាត់​បានសម្រេច បម្រុងបណ្តើរចេញ  តែត្រូវ​​ប្រពន្ធរបស់គាត់​កំ​ពុងតែ​លក់​ដូរឃើញទាន់ ក៏ស្រែកចោរៗ ​និងបានទាញ​កាំបិត​គំរាម ។

ភ្លាមនោះ​គាត់​បានរត់ចេញ​ពីក្នុងផ្ទះ​​ដេញ​ជនសង្ស័យម្នាក់​ភ័យស្លន់ស្លោររត់ឡើងជិះម៉ូតូ​បក្សពួកមិន​ទាន់ បានរត់ចូលតាម​ផ្លូវលំ​ទៅ​ក្រោយ​ផ្ទះអ្នក​ភូមិ និងបាន​លោតចុះ​ទៅក្នុង​បំប្លោកបាត់ស្រមោលតែម្តង  ។