មេព្រៃចាប់ឈើប្រណីតប្រភេទធ្នង់នាងនួនបង្កប់ក្រោមបាវដំឡូងមីជាង៥ម៉ែត្រគូប
ខេត្តកំពង់ឆ្នាំង ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ចំណុះ២តោនកន្លះមួយគ្រឿងដឹកឈើប្រណីតប្រភេទធ្នង់ នាងនួនមានមុខកាត់ធំៗបង្កប់ក្រោមបាវដំឡូងមីត្រូវសមត្ថកិច្ចផ្នែករដ្ឋបាលព្រៃឈើកំពង់ឆ្នាំងស្ទាក់ចាប់បានកាលពីវេលាម៉ោង៧ និង១០នាទីយប់ ថ្ងៃទី១១ កុម្ភៈ ២០១៤ នៅលើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអូរតានីស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ។
ចែករំលែកព័តមាននេះ