សហរដ្ឋអាមេរិក ៖ រដ្ឋមន្ត្រីការពារប្រទេសថ្មីអាមេរិកលោក MARK ESPER ដែលទើបធ្វើសច្ចាប្រណិធាន ចូលកាន់តំណែងកាលពីថ្ងៃទី២៣កក្កដា បានមកដល់អាស៊ីកាលពីថ្ងៃទី៣សីហា។
ប្រមុខមន្ទីរប៉ង់តាហ្គោនរូបនោះប្រកាសនាថ្ងៃទី៣សីហាថា ក្នុងដំណាក់កាលថ្មីនៃភាពតានតឹងរវាងក្រុងវ៉ាស៊ិនតោន និងក្រុងប៉េកាំង សហរដ្ឋអាមេរិកចង់ដាក់ពង្រាយដោយឆាប់រហ័សមីស៊ីលថ្មីៗនៅអាស៊ី ហើយប្រសិនបើអាចគឺក្នុងបណ្ដាខែខាងមុខៗ ដើម្បីទប់ទល់នឹងការកើនឡើងនៃកម្លាំងរបស់ចិនក្នុងតំបន់។
ពេលសួរលោកពីលទ្ធភាពដែលសហរដ្ឋអាមេរិកដាក់ពង្រាយនៅអាស៊ី បណ្ដាមីស៊ីលរយៈមធ្យមថ្មីៗ លោក MARK ESPER ឆ្លើយថា មែនហើយខ្ញុំចង់ធ្វើបែបនោះ។ យើងចង់ធ្វើក្នុងពេលដ៏ឆាប់បំផុតត្រឹមរាប់ខែទៀត តែក៏ត្រូវការពេលវេលាគ្រោងទុកមួយដែរ។
រដ្ឋមន្ត្រីរូបនោះដែលមកដល់ទីក្រុងស៊ីដនី ជាដំណាក់កាលដំបូងនៃដំណើរទស្សនកិច្ចរបស់លោករយៈពេលមួយសប្ដាហ៍នៅអាស៊ី ពុំបានបញ្ជាក់ពីបណ្ដាទីកន្លែងដែលអាមេរិកមានបំណងដាក់ពង្រាយអាវុធទាំងនេះនៅឡើយ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ