ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួន​ជនជា​តិវៀត​ណាម​០៣នា​ក់លួ​ចនេ​សាទក្នុង​ដែន​អភិរ​ក្ស

11 ឆ្នាំ មុន

ខេត្ត​ពោ​ធិ៍​សាត់​ ៖​​ សមត្ថ​កិច្ច​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ជន​ជាតិ​​វៀត​ណាម​ចំនួន​០៣​នាក់​ ខណៈ​ពេល​កំពុង​លួច​ធ្វើ​នេ​សាទ​ក្នុង​ឡូត៍​អភិរក្ស​​ ​កាល​​ពី​ថ្ងៃ​ទី១​១ កុម្ភៈ ​​​​២០១៤​ នៅ​ចំ​ណុ​ច​ភូមិ​កំពង់​ប្រាក់​ ឃុំ​កំពង់​លួង​ ស្រុក​ក្រ​គរ ។​

ខេត្ត​ពោ​ធិ៍​សាត់​ ៖​​ សមត្ថ​កិច្ច​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ជន​ជាតិ​​វៀត​ណាម​ចំនួន​០៣​នាក់​ ខណៈ​ពេល​កំពុង​លួច​ធ្វើ​នេ​សាទ​ក្នុង​ឡូត៍​អភិរក្ស​​ ​កាល​​ពី​ថ្ងៃ​ទី១​១ កុម្ភៈ ​​​​២០១៤​ នៅ​ចំ​ណុ​ច​ភូមិ​កំពង់​ប្រាក់​ ឃុំ​កំពង់​លួង​ ស្រុក​ក្រ​គរ ។​

លោក​ ច្រឹង​ តាំង​លី​ ប្រធាន​ផ្នែក​រដ្ឋ​បាល​​​​ជល​ផល​កំពង់​​លួង​ឲ្យ​ដឹង​ថា ជ​ន​ជាតិ​វៀត​ណាម​ដែល​ឃា​ត់​ខ្លួន​ ទី​១-ឈ្មោះ​ង្វៀ​ង យ៉ាំ​ងណា​ម ភេទ​ប្រុស អាយុ​២​៤​ឆ្នាំ ​, ទី​២-​​ឈ្មោះ​ង្វៀង​ ​យ៉ាំង​បាន់​ ភេទ​ប្រុស​ អាយុ​២​១ឆ្នាំ​ និងទី៣-​​ឈ្មោះ​ច្រឹង​ ​យ៉ាំង​ឃើ​​យ​​​​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ ​​ទាំង​០៣​នាក់​​រស់​នៅ​ភូមិ​ទី៥​​ ឃុំ​កំពង់​លួង​ ស្រុក​ក្រ​គរ ។

ពាក់​ព័ន្ធ​​នឹង​ការ​ឃាត់​ខ្លួន​ជន​សង្ស័​យទាំង០​៣នា​ក់នេះ​​លោក​​បានរៀប​រាប់​ថា​​ កាល​ពី​ថ្ងៃ​ទី​១១​ កុម្ភៈ​២០១៤ កម្លាំង​យើង​មាន​ផ្នែក​និង​សង្កាត់​រដ្ឋ​បាល​ជល​ផល​ សហ​ការ​ជាមួយ​នគរបាល​និង​អាវុធ​ហត្ថ​ចុះ​ល្បាត​តាម​ដង​ព្រៃ​រនាម​បឹង​ទន្លេ​​សាប​ ហើយ​​ប្រទះ​​​ឃើញ​ជន​សង្ស័យ​ទាំង០​៣នាក់​ខាង​លើ​កំពុង​លួច​នេសាទ​នៅ​ចំណុច​កំពង់​ប្រាក់​ជា​តំបន់​ជំរក​ត្រី​មេ​ពូជ​ដែល​យើង​​ថែរ​ក្សាកា​រពារ​ជាយូ​រមក​ហើយ​ ក៏​​​ធ្វើ​ការ​ឃា​ត់ខ្លួន​តែ​ម្ដង​ ។ វត្ថុ​តាង​ដែល​រឹប​អូស​បាន​មាន​កា​ណូត​ស្មាច់​ចំនួន​០២​គ្រឿង​អម​ដោយ​ម៉ា​ស៊ី​ន ​ឧបករ​ណ៍នេ​សា​ទមង​ក្រ​ឡុក​ចំនួ​ន​​០២​គ្រឿង​ ប្រវែង​៤៨០​ម៉ែត្រ​និង​ត្រីកែ​ស​ចំនួន១៥​គីឡូក្រាម​ ។

លោ​ក​ភុំ​ ​​​វិម​ល​ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ពោធិ៍​សាត់​មាន​ប្រសា​ស​ន៍​ថា​ ការ​បង្ក្រាប​បទ​ល្មើស​នេ​សាទ​នៅ​កន្លែង​អភិរក្ស​ជល​ផល​បាន​ត្រូវ​រឹត​បន្តឹង​យ៉ាង​ខ្លាំង​ ព្រោះ​ជា​កន្លែង​ថែរ​ក្សា​ពូជ​ត្រី​ហើយ​មន្ត្រីជ​លផល​យើងក៏​​បាន​ផ្សព្វ​ផ្សាយ​ដល់​ប្រ​ជា​នេ​សាទ​ទូទៅ​រួច​មក​ហើយ​ដែរ​​។​ កន្លង​មក​​​​សមត្ថ​កិច្ច​យើ​ងបា​នធ្វើ​ការ​ឃាត់​ខ្លួន​ជន​សង្ស័​យជា​ច្រើ​នដែល​​ធ្វើនេសាទ​ក្នុង​ដែន​អភិរ​ក្ស​​ ទាំង​ប្រើ​ប្រដាប់​ឆក់ ​និង​ឧបករ​ណ៍​នេ​សាទ​​ល្មើស​ច្បាប់​ផ្សេងៗ​ទៀត​ ដែល​ខ្លះ​គ្រាន់​តែ​ធ្វើ​ការ​អប់រំ និង​ខ្លះប​ញ្ជូន​ទៅតុលា​ការដា​ក់ពន្ធ​នាគារ ​ប៉ុន្តែ​ពួក​គេ​នៅ​តែ​មិន​រាង​ចាល​ ។

លោក​បានអំ​ពាវ​នាវសូម​​ឲ្យប្រជា​ពលរដ្ឋ​ទាំងអ​ស់បញ្ឈប់​​​ការ​ប្រើ​ប្រដា​ប់ឆក់​ ​ឧបករ​ណ៍នេ​សាទ​ល្មើស​ច្បាប់​នានា លួច​នេ​សាទ​ក្នុង​តំបន់​ហាមឃា​ត់ ការ​ដុត​ឫ​កាប់​បំផ្លាញ​ព្រៃលិ​ចទឹ​កដែ​ល​ជាជំ​រកត្រី​ពង​កូន​ និង​ការ​បូម​ឫបាច​បឹង​ព្រែ​កអូរ​ជាដើ​ម​ ដែល​ទង្វើ​ទាំង​អស់​នេះ​វា​ធ្វើឲ្យហិន​ហោចម​ច្ឆាជាតិ​និងជី​វចម្រុះ​គ្រប់​ប្រភេ​ទ ៕