ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បង់​​​ពន្ធ​ម៉ូតូ​​នាំ​​ចូល ខុស​​គ្នា​រវាង​​​ខេត្ត​ព្រះ​​សីហនុ និង​ខេត្ត​បន្ទាយ​​​មាន​​​ជ័យ

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​​មាន​ជ័យ​​​ ​៖ ​ក្រុម​អ្នក​​រក​ស៊ី​ទិញ​​លក់​​ទោ​ចក្រយាន​​យន្ត​​នាំ​ចូល​​ពី​ក្រៅ​ប្រទេស​បាន​​សម្តែង​នូវ​ការ​​ងឿង​ឆ្ងល់​ពី​​ការ​បង់​​ពន្ធ​ម៉ូតូ​​មាន​តម្លៃ​ខុស​គ្នា​ដូច​មេឃ​​និង​ដី​រវាង​ខេត្ត​បន្ទាយ​មាន​ជ័យ​ និង​ខេត្ត​ព្រះ​សី​ហនុ ។ ​

ខេត្ត​បន្ទាយ​​មាន​ជ័យ​​​ ​៖ ​ក្រុម​អ្នក​​រក​ស៊ី​ទិញ​​លក់​​ទោ​ចក្រយាន​​យន្ត​​នាំ​ចូល​​ពី​ក្រៅ​ប្រទេស​បាន​​សម្តែង​នូវ​ការ​​ងឿង​ឆ្ងល់​ពី​​ការ​បង់​​ពន្ធ​ម៉ូតូ​​មាន​តម្លៃ​ខុស​គ្នា​ដូច​មេឃ​​និង​ដី​រវាង​ខេត្ត​បន្ទាយ​មាន​ជ័យ​ និង​ខេត្ត​ព្រះ​សី​ហនុ ។ ​

តាម​ប្រភព​ព័ត៌​មាន​​បាន​ឱ្យ​ដឹង​ថា​ ​ការ​ងឿង​ឆ្ងល់​​នេះបាន​កើត​ទ្បើង​ បន្ទាប់​ពី​​ក្រុម​អ្នក​រក​ស៊ី​​ទិញ​លក់​ទោចក្រ​យាន​​យន្ត​​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ប្រទះ​​ឃើញ​​ឯ​ក​សារ​​មួយ​​​ជា​បង្កាន់​ដៃ​បង់​​ពន្ធ​ទោចក្រ​យា​ន​​​យន្ត​របស់​ការិយាល​័យ​​គយ​និង​រដ្ឋា​ករ​​កែវ​ផុស​ ខេត្ត​ព្រះ​សី​ហនុ​ មាន​ជា​អា​ទិ៍​៖ ប្រភេទ​​​ម៉ូតូ​ចាប់​ពី​កម្លាំង​​១១០​CC ​រហូត​ដល់​​១២៥CC ដូច​ជា​ ស្គូពី​ និង​អឹម​អេស​​​អិុច​​ ក្នុង​មួយ​គ្រឿង​​ បង់​ពន្ធ​​តម្លៃ​​៩៣៨​៦០០​រៀល​(៩​សែន​៣ម៉ឺន​​៨ពាន់​ប្រាំ​មួយ​រយ​​)​​តែ​ប៉ុណ្ណោះ​ ។ ​ម៉ូតូ​ប្រភេទ​​ ភី​ស៊ី​អិុច​ កម្លាំង​​​១៥០CC​មួយ​គ្រឿង​​ បង់​ពន្ធ​​​តម្លៃ​ត្រឹម​តែ​១ ៤០​៧ ៨​០០​រៀល​(១លាន​៤សែន​​សូន្យ​ម៉ឺ​ន​ប្រាំ​ពីរ​ពាន់​​ប្រាំ​បីរយ​)​ ។​

ចំណែក​​ការ​បង់​​ពន្ធ​​ទោចក្រ​យា​ន​យន​្ត​​នាំ​ចូល​ពី​ក្រៅ​ប្រទេស​​នៅ​ខេត្ត​បន្ទាយ​​មាន​ជ័យ​​វិញ​ ​ប្រភេទ​​ម៉ូតូ​កម្លាំង​​​១១០CC ដល់​១២៥CC ដូ​ច​ជា​ម៉ូតូ​​ឃ្លីក​, អឹម​អេស​អុិច​, ស៊ូម​ម័រ​ ហើយ​និង​​ស្គូពី​ ​​​​តម្រូវ​​ឱ្យ​បង់​ពន្ធ​​​ ក្នុង​មួយ​គ្រឿង​​រហូត​​ដល់​ទៅ​​៧០៥​ដុល្លារ​អាមេរិ​ក​ ។ រី​ឯ​ម៉ូតូ​ធំៗ​ដូចជា​ CBR កម្លាំង​​​​១៥០CC តម្រូវ​​ឱ្យ​​បង់​ពន្ធ ១០៧០​ដុល្លារ​អា​មេរិក​​ ​និង​​ម៉ូតូ​​ប្រភេទ​ PCX ​ដែល​មាន​កម្លាំង​​​​​១៥៣CC ​បង​់​ពន្ធ​ជិត​​២០០០​ដុល្លារ​អាមេរិក​​ ​ហើយ​នៅ​តែពិបាក​​បង់​ទៀត​ ។ ​ជុំ​វិញ​​ភាព​ខុស​គ្នា​​នៃ​ការ​បង់​​ពន្ធ​​ទោចក្រ​យាន​​យន្ត​​នាំ​ចូល​ពី​ក្រៅ​ប្រទេស​​រវាង​ខេត្ត​បន្ទាយ​មាន​ជ័យ​ និង​ខេត្ត​ព្រះ​សី​ហនុ​ នេះ​ ត្រូវ​បាន​អ្នក​រកស៊ី​ទិញ​​លក់​ទោចក្រ​យាន​យន្ត​​អះអាង​ថា​ ​មន្ត្រី​ជំនាញ​​​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​​អនុវត្ត​ត្រឹម​ត្រូវ​​តាម​ច្បាប់​កំណត់​ ។ ជុំ​វិញ​បញ្ហា​​ខាង​លើ​ មន្ត្រី​គយ​ចល័ត​​​ក្រសួង​​មួយ​រូប​​ ដែល​ប្រចាំ​​ការ​​នៅ​ខេត្ត​​​បន្ទាយ​មានជ័យ​​​​ បាន​ប្រាប់​​កោះ​សន្តិ​​ភាព​​តាម​ទូរស័ព្ទ​​ថា​ បញ្ហា​​នេះ​លោក​សុំ​មិន​ទាន់​ធ្វើ​​ការ​បំភ្លឺ​​ទេ​ ព្រោះ​​មិន​ទាន់​ដឹង​​ថា​ ឯក​សារ​​ដែល​ភ្នាក់​ងារ​​កោះ​សន្តិ​ភាព​​ទទួល​​បាន​នេះ​ ​របៀប​ណា​នោះ​ទេ​ ​។ ​ចំណែក​​មន្ត្រី​​ពាក​់​ព័ន្ធ​​គយ​ និង​រដ្ឋា​ករ​​កែវ​ផុស​​ ខេត្ត​ព្រះ​សីហនុ ​មិន​អាច​​ទាក់​ទង​​សុំ​ការ​បំភ្លឺ​​បាន​ទេ ព្រោះ​មិន​ស្គាល់​​​​​លេខ​ទូរស័ព្ទ​ ។ ​

បញ្ហា​បង់​ពន្ធ​​ទោចក្រ​យាន​យន​​​នាំ​ចូល​​ខុស​គ្នា​រវាង​​ខេត្ត​បន្ទាយ​មាន​ជ័យ​​ និង​ខេត្ត​ព្រះ​សី​ហនុ​នេះ​ គេ​ពុំ​ដឹង​​ថា​ មន្ត្រី​ជំនាញ​ខេត្ត​មួយ​​ណា​ជា​អ្នក​​ខុស​នោះ​ទេ​ ប៉ុន្តែ​​ពាក់​ព័ន្ធ​​នឹង​ឯក​សារ​​ ដែល​ទទួ​ល​​​បាន​នេះ​​ ប្រភព​​ពី​អ្នក​​រក​ស៊ី​ទិញ​​លក់​ម៉ូតូ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​​លើក​ទ្បើង​ថា​ ​ម៉ូតូ​ដែល​​ត្រូវ​បង់​ពន្ធ​​មួយ​ចំនួន​ត្រូវ​​គេ​ទម្លាក់​​កម្លាំង​សេះ​​ និង​ខ្លះ​ត្រូវគេ​​ទម្លាក់​​សេ៊រី​ឆ្នាំ​​​ ដើ​ម្បី​​បង​់​ពន្ធ​តិច​​ ៕