ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមាញ់​​​រថយន្ត​​ដឹក​​អេត​​ចាយ បង្កប់​​ឈើ​គ្រញូង​​​ជាង​1​តោន​ បន្លំ​​ភ្នែក​​​កណ្តាល​​​រាជ​​ធានី​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​​​រាជ​ធានី​ភ្នំពេញ​​​ សហក​ារ​​ជាមួយ​​សមត្ថ​កិច្ច​​នគរ​បាល​​មូល​ដ្ឋាន​​ បាន​​ស្ទាក់​ចាប់​បាន​​រថយន្ត​ដឹក​អេត​ចាយ​មួយ​គ្រឿង​​ដែល​បង្កប់​ឈើ​គ្រញូង​​ជាង​១​តោន​ កាល​ពី​វេលា​ម៉ោង​​២​និង​៣០​នាទី​រសៀល​​​ ថ្ងៃ​ទី​១០ កុម្ភៈ នៅ​ចំណុច​ទីតាំង​ស្តង់​លក់​ និង​ទិញ​អេត​ចាយ​​មួយ​កន្លែង​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​​លេខ​២១៧​ ក្នុងភូមិ​ព្រែក​ជ្រៃ​ សង្កាត់​ស្ពាន​ថ្ម​ ខណ្ឌ​ដង្កោ​ ។

​មន្ត្រី​​រដ្ឋ​បាល​ព្រៃ​ឈើ​​មួយ​រូប​ឱ្យ​ដឹង​ថា​ រថយន្ត​ដឹក​អេត​ចាយ​បង្កប់​ឈើ​គ្រញូង​មួយ​គ្រឿង​នេះ​ ម៉ាក​ហ៊ី​យ៉ាន់​ដាយ​​ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ 2A-0179 ដែល​​មាន​ម្ចាស់​ឈ្មោះ ស៊ីវ ចន្ថា ភេទ​ស្រី​ អាយុ​ជាង​​៣០​ឆ្នាំ​​​ ជា​ជន​ជាតិ​វៀត​ណាម​​​ ។ ចំណែក​ស្តង់​លក់​-ទិញ​​អេតចាយ​នោះ គឺ​ជួល​​ពី​ស្ត្រី​ម្នាក់​ឈ្មោះ យូ កញ្ញា​ អាយុ​៤៥​ឆ្នាំ ​ដើម្បី​ធ្វើ​​អាជីវ​កម្ម​​ ។ ដោយ​ឡែក​អ្នក​បើក​បរ​រថយន្ត​បាន​រត់​​គេ​ច​ខ្លួន​​បាត់​ស្រមោល​​​ មុន​ពេល​​កម្លាំង​ចម្រុះ​ចុះ​ទៅ​ដល់ ។ ​ប្រភព​ដដែល​បាន​បន្ត​ថា​ មុន​ពេល​​ត្រូវ​​ចាប់​ឃាត់​​​ រថយន្ត​នេះ​បាន​ដឹក​អេត​ចាយ​​ចេញ​ពី​ចំណុច​ស្ពាន​ច្បារ​អំពៅ​​ ក្នុង​ខណ្ឌ​មាន​ជ័យ​ ​ហើយ​ដោយ​មាន​​​ការ​សង្ស័យ​​​ កង​កម្លាំង​​ក៏បាន​តាម​ពី​ក្រោយ​​រហូត​ដល់​​ទី​តាំង​​ខាង​លើ​​ ឯអ្នក​បើក​បរ​បាន​រត់​គេច​ខ្លួន​បាត់ ។

បន្ទាប់​​មក​ទៀត​​​ ​កង​កម្លាំង​បាន​ធ្វើ​ការ​ឆែក​ឆេរ​​រក​ឃើញ​ឈើ​គ្រញូង​ដែល​ជន​សង្ស័យ​លាក់​បង្កប់​នៅ​ក្រោម​​របស់​អេត​ចាយ​​ដោយ​ច្រក​បាវ​យ៉ាង​ត្រឹម​ត្រូវ និង​មាន​ទម្ងន់​ប្រមាណ​​​ជាង​​​​១​តោន​​ ។ ពេល​នេះ​ ​ទាំង​រថយន្ត​​ និង​ឈើ​ត្រូវ​បាន​សមត្ថ​កិច្ច​រដ្ឋ​បាល​ព្រៃ​ឈើ​​នាំ​យក​ទៅ​រក្សា​ទុក ៕