ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទារិកា​កើត​មក​​អភ័ព្វ គ្មាន​​ដៃជើង​​គួរឱ្យ​​អនិច្ចា នៅ​ជាមួយ​​យាយ​​តា​​ក្នុង​​ខ្ទម

11 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ​​​ ៖​​​ ទារិកា​​​​អភ័ព្វ​ម្នាក់​​​កើត​​​មក​មាន​​តែ​​ដង​​​ខ្លួន​និងក្បាល ​អត់មានដៃ​​ជើង​​និង​​ទើប​តែមាន​អាយ​ុ​​១៥​ថ្ងៃប៉ុណ្ណោះ​​​គិត​​​ត្រឹម​​​​ថ្ងៃទី​​១០​ កុម្ភៈ ​​​នៅ​ក្នុង​​គ្រួសារ​ក្រីក្រ​​មួយ​​ក្នុង​​ភូមិ​​ត្រ​ពាំង​រុន ហៅ​ភូមិ​​រលំ​ត្បាល់​ ឃុំ​ត្រពាំង​ប្រាសាទ​ ស្រុក​ត្រពាំងប្រាសាទ​ ​ ។

ខេត្តឧត្តរមានជ័យ​​​ ៖​​​ ទារិកា​​​​អភ័ព្វ​ម្នាក់​​​កើត​​​មក​មាន​​តែ​​ដង​​​ខ្លួន​និងក្បាល ​អត់មានដៃ​​ជើង​​និង​​ទើប​តែមាន​អាយ​ុ​​១៥​ថ្ងៃប៉ុណ្ណោះ​​​គិត​​​ត្រឹម​​​​ថ្ងៃទី​​១០​ កុម្ភៈ ​​​នៅ​ក្នុង​​គ្រួសារ​ក្រីក្រ​​មួយ​​ក្នុង​​ភូមិ​​ត្រ​ពាំង​រុន ហៅ​ភូមិ​​រលំ​ត្បាល់​ ឃុំ​ត្រពាំង​ប្រាសាទ​ ស្រុក​ត្រពាំងប្រាសាទ​ ​ ។  ​តើហេតុ​អ្វី​បាន​ជា​​​ព្រហ្ម​លិខិត​​​​ដាក់​ទណ្ឌ​កម្ម​ឱ្យជីវិត​​មួយនេះ​ជួប​ភាព​​​​ទារុណ​ដោយ​​​​គ្មាន​ក្ដី​​មេ​ត្ដា​​​​សោះ​​បែប​នេះ​ ។​

ស​្ថាន​​ភាព​​​​នេះ​គ្មាន​នរណា​​​ម្នាក់​ចង់​ជួប​នោះទេ​ ​តែ​វាសនា​​​កម្ម​បាន​បង្កើត​​​ឡើង​នូវ​​ជីវិត​​​បែប​នេះ​ទៅ​ហើយ​ពិត​ជាគួរ​​​ឱ្យ​​​​សង្វេគ​ណាស់ម្ចាស់​ថ្លៃ​អើយ​ ។ ​​​លោក​តា​តាន់ ណុង ​អាយុ​​៦០​ឆ្នាំ ​ប្រពន្ធ​ឈ្មោះ​​ផេង ​រី​ អាយុ​​​​​៥០​ឆ្នាំ ​​ត្រូវ​ជា​​​ជីតា​និង​ជីដូន​​​​រៀប​រាប់​​ថា ទារិកា​​​ជា​ចៅ​​​​​អភ័ព្វ​​​នេះ​ឪពុក​ឈ្មោះ​​ឃ្លាំង ​ជា​ អាយុ​​​​៣៥ឆ្នាំ ម្ដាយ​​​ឈ្មោះតាន់ តូន អាយុ​​​៣៤​ឆ្នាំ ​មាន​កូន​ចំនួន​​៥នាក់ (ស្រី​​​៤នាក់) និង​មាន​មុខ​របរ​​​ដើរ​សីុ​ឈ្នួល​គេ​​​​​រក​ប្រាក់​ចិញ្ចឹម​ជីវិត​ ។​​​ ​គាត់បាន​បញ្ជាក់​បន្ថែម​ថា ​​ទារិការអភ័ព្វ​​នេះ​ជា​កូន​ស្រីទី​​៥​​​ ហើយ​ម្ដាយ​បាន​​ព​​ពោះ​​តែ​​​​​៧​ខែ​​​កន្លះប៉ុណ្ណោះ​​​ស្រាប់​តែឈឺ​​ពោះ​ ។ ​ទិដ្ឋ​​ភាព​ចម្លែក​​បែប​នេះ​​​ពួក​គាត់​ទាំង​ពីរ​​​​​​នាក់​ប្ដីប្រពន្ធ​​​​បាន​នាំ​កូន​​ស្រី​​​​ទៅសម្រាល​កូន​​នៅ​ឯ​មន្ទីរ​ពេទ្យ​​​គន្ធ​បុប្ផា​​​​​ ខេត្ត​សៀម​រាប​ ស្រាប់​តែ​​កើត​មក​មាន​តែ​ដង​ខ្លួន​​និងក្បាល​​ប៉ុណ្ណោះ​ពុំ​មាន​ដៃជើង​​ទេ ។ ក្រោយ​ឆ្លង​ទន្លេ​រួច​រូប​គាត់​​បាន​នាំកូន​ស្រីនិង​ចៅ​​អភ័ព្វ​​​​វិល​ត្រឡប់​មក​ផ្ទះវិញ​​ដោយ​ពុំ​ឱ្យ​គេ​ឯង​ដឹង​​ឡើយ​ ​ពី​ព្រោះកូន​​​ស្រី​គាត់​​ចេះ​​តែ​ខ្មាស​គេ​ ។

ជីដូន​និងជីតា​ទារិកា​អភ័ព្វ​​បាន​បន្ត​ថា ក្រោយ​​​​ពេល​សម្រាល​​កូន​រួច​នាំ​​មក​​ដល់​ផ្ទះវិញ​ស្រាប់​​​តែ​​កូនស្រីនាំប្ដី​និងកូន​​៤នាក់​ចាកចេញ​ពី​ផ្ទះ​​ធ្វើ​ចំណាកស្រុក​​ទៅរកការ​ងារ​ធ្វើនៅ​ប្រទេស​ថៃ​​​បាត់​ទៅ ​ដោយបន្សល់​​ទុក​ទារិកា​​ជា​ចៅអភ័ព្វ​នេះ​នៅ​ជាមួយ​​គាត់​​​ចិញ្ចឹម​​​បីបាច់​​​​ថែរក្សា​​​ ។​ ចំណែក​​​ពួក​គាត់​​ទាំង​​២នាក់​ប្ដី​​​​​ប្រពន្ធ​ត្អូញត្អែរ​ថា ​មិន​មានលទ្ធ​ភាព​​​ចិញ្ចឹម​​​ទេ​ និង​លើកដៃ​​សំពះ​​អោន​លំទោន​​​សុំ​​​​​អំពាវ​នាវ​​​​ដល់​សប្បុរស​​​ជន​នៅ​ក្នុង​​និង​​ក្រៅ​ប្រទេស​​ ជា​ពិសេស​សម្ដេច​​​កិត្តិ​​ព្រឹទ្ធបណ្ឌិត​​ប៊ុន រ៉ានី ហ៊ុន សែន ​ដែល​​តែ​ង​តែ​​​យក​​​ចិត្តទុក​ដាក់​​ជួយ​ស្រោច​ស្រង់​អាយុជីវិត​​​​ពល​រដ្ឋ ​​សូម​មេត្ដា​​ផ្ដល់​ពន្លឺ​​​​​​​ជីវិត​ថ្មី​​​ដល់ចៅស្រី​​​អភ័ព្វ​​នេះ​ផង ។​​

សូមបញ្ជាក់​​ថា មិន​ត្រឹម​​តែ​អត់​​ដៃ​-ជើង​​ទេ​ទារិក​ា​​អភ័ព្វ​​នេះ​មាន​រន្ធគូទ​និង​ប្រដាប់​ភេទ​តែ​មួយ​ទៀ​ត​ផង​​ដែល​ចម្លែក​បំផុត​ ៕​