ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ អ៊ី ​ឈាន ​និង​លោក​ជំទាវ​ បាន​ ស្រីមុំ​ រួម​ជា​មួយ​ក្រុម​យុវជ​ន​ស្ម័គ្រ​ចិត្ត​កុល​បុត្រ​តេជោ ​ចូល​រួម​ជិះក​ង់​នៅ​ទូ​ទាំង​ខេត្ត​ប៉ៃ​លិន​ ចំនួន​ ២ថ្ងៃ​ ដើម្បី​ប្រមូល​និធិ​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​

11 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន​ ៖ កា​ល​ពីថ្ងៃទី​០៩​-១០ ​កុម្ភៈ ​២០១៤ លោក​ អ៊ី ​ឈាន ​អភិ​បាល​ នៃ​គណៈ​អភិបាល​ខេត្ត ​និង​លោក​ជំទាវ​ បាន​ ស្រីមុំ​ តំណាង​រាស្ត្រ​មណ្ឌល​ប៉ៃលិ​ន ​និង​ជា​ប្រធាន​សភាព​សហ​ព័ន្ធ​យុវ​ជន​កម្ពុជា​ខេត្ត ​ព្រម​ទាំង​ក្រុម​យុវ​ជន​សភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា ​ជា​ច្រើន​នាក់​ទៀត ​បាន​ចូល​រួម​ជិះ​កង់​ជា​មួយ​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​កុលបុ​ត្រ​តេជោ ​ដែលបា​នស​ហការ​ជា​មួយ​មូលនិ​ធិបា​យ័ន ​រៀបចំ​ព្រឹត្តិ​ការណ៍​មនុស្ស​ធម៌​ ដោយ​ជិះ​កង់​នៅ​ទូ​ទាំង​ខេត្ត​ប៉ៃ​លិន​ ដើម្បី​ប្រមូល​និធិ​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា ​ក្រោម​ប្រធាន​បទ​ «កង់​គន្ធ​បុប្ផា ​ដើម្បី​ជីវិត​កុមារ​កម្ពុជា»​។

ខេត្ត​ប៉ៃ​លិន​ ៖ កា​ល​ពីថ្ងៃទី​០៩​-១០ ​កុម្ភៈ ​២០១៤ ​លោក​ អ៊ី ​ឈាន ​អភិ​បាល​ នៃ​គណៈ​អភិបាល​ខេត្ត ​និង​លោក​ជំទាវ​ បាន​ ស្រីមុំ​ តំណាង​រាស្ត្រ​មណ្ឌល​ប៉ៃលិ​ន ​និង​ជា​ប្រធាន​សភាព​សហ​ព័ន្ធ​យុវ​ជន​កម្ពុជា​ខេត្ត ​ព្រម​ទាំង​ក្រុម​យុវ​ជន​សភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា ​ជា​ច្រើន​នាក់​ទៀត ​បាន​ចូល​រួម​ជិះ​កង់​ជា​មួយ​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​កុលបុ​ត្រ​តេជោ ​ដែលបា​នស​ហការ​ជា​មួយ​មូលនិ​ធិបា​យ័ន ​រៀបចំ​ព្រឹត្តិ​ការណ៍​មនុស្ស​ធម៌​ ដោយ​ជិះ​កង់​នៅ​ទូ​ទាំង​ខេត្ត​ប៉ៃ​លិន​ ដើម្បី​ប្រមូល​និធិ​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា ​ក្រោម​ប្រធាន​បទ​ «កង់​គន្ធ​បុប្ផា ​ដើម្បី​ជីវិត​កុមារ​កម្ពុជា»​។

លោក ​ពិន​ ពិសាល ​តំណាង​យុវជន​ស្ម័គ្រ​ចិត្ត​កុល​បុត្រ​តេជោ ​បាន​ឲ្យ​ដឹង​ថា ​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​កុល​បុត្រ​តេជោ​ បាន​ជិះ​កង់​ចេញ​ដំណើរ​នៅ​ថ្ងៃទី​០២ ​កុម្ភៈ ​២០១៤ ​ចេញ​ពី​រាជ​ធានី​ភ្នំ​ពេញ ​ឆ្លង​កាត់​បណ្តា​ខេត្ត​នៅ​ទូ​ទាំង​ប្រទេស ​ក្នុង​គោល​បំណង​ស្វែង​រក​មូល​និធិ​ពី​សប្បុរជន​ និង​ប្រជា​ជន​ ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា ​ដែល​កំពុង​តែ​មាន​ការ​ខ្វះ​ខាត។​ ជាក់​ស្តែង​នៅ​ថ្ងៃនេះ ​បាន​មក​ដល់​ទឹក​ដី​ខេត្ត​ប៉ៃ​លិន។​

លោក​ជំទាវ​ បាន ​ស្រីមុំ ​ក៏បា​នស​ម្ដែង​នូវ​សេចក្តី​រីក​រាយ​សាទរ​យ៉ាង​ខ្លាំង​ ដែល​បាន​ចូល​រួម​ជា​មួយ​ក្រុម​យុវជន​កុល​បុត្រ​តេជោ​ ក្នុង​សកម្ម​ភាព​មនុស្ស​ធម៌​ស្វែង​រក​មូល​និធិ​ជួយ​ដល់​កុមារ​កម្ពុជា ​ដែល​បច្ចុប្បន្ន​នេះ ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​កំពុង​ខ្វះ​ខាត​ថវិកា។​ កម្ម​វិធី​ជិះក​​ង់ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​កុល​បុត្រ​តេជោ ​និង​សហ​ភាព​សហ​ព័ន្ធ​យុវជន​ខេត្ត​ប៉ៃ​លិន​ បាន​ចាប់​ផ្តើម​ចេញ​ដំណើរ​ពី​មុខ​រូប​សំណាក​លោក​យាយ​យ៉ាត​ ក្នុង​ភូមិ​អូរ​តា​ប្រាង ​សង្កាត់​ប៉ៃ​លិន ​ឆ្ពោះទៅ​​ទី​ប្រជុំ​នៅ​ក្នុង​ក្រុង​ប៉ៃ​លិន​ ជុំវិញ​ផ្សារ​សាមគ្គី​ ហៅ​ប៉ា​ហ៊ី ​និង​ឆ្ពោះ​ទៅ​ច្រក​ទ្វារ​​អន្តរ​ជាតិ​ព្រំ ​ភូមិ​ផ្សារ​ព្រំ​ ឃុំ​ស្ទឹង​កា​ច់ ស្រុក​សា​លា​ក្រៅ។

នៅ​ថ្ងៃ​ដំបូង ​សប្បុរស​ជន ​ប្រជា​ជ​ននៅ​ក្នុង​ខេត្ត​ប៉ៃ​លិន​ បាន​ចូល​រួម​យ៉ាង​ផុល​ផុស ​ដើម្បី​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា ​ក្នុង​ស្មារតី​មនុស្ស​ធម៌បា​ន​ចំនួន​ ១២,១៦២,២០០​រៀល ​ប្រាក់​បាត ​៧៦៩២០​បាត​ ដុល្លារ ​៣២៦៤​ដុល្លារ។​ ដោយ​ឡែក ​នៅ​ព្រឹក​ថ្ងៃទី​១០​ កុម្ភៈ ​នៅ​តាម​ភូមិ​មួយ​ចំនួន​ និ​ងនៅ​តាម​ផ្សារ​ក្នុង​ស្រុក​សាលា​​ក្រៅ ​ការ​រៃ​អង្គាស​ទទួល​បាន​ ១៥​ដុល្លារ ​៦៧២០​បាត​ (លុយ​ថៃ)​ និង​ ១២៣២០០០​រៀល៕ ​