ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារី​ម្នាក់​ក្នុង​ចំណោម ​២​នាក់ ​បង​ប្អូន ​បានល​ង់​ទឹក​ស្លា.ប់​ដោយ​រអិល​ធ្លាក់​ក្នុង​ប្រឡាយ​ក្រោយ​ផ្ទះ ​

11 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន ​៖ កុមារី​ម្នាក់​បាន​រអិល​ជើង​ធ្លាក់​ចូល​ក្នុង​ប្រឡាយមា​ន​ទឹក​ជម្រៅ​ជាង​ ១​ម៉ែត្រ​ នៅ​ខាង​ក្រោយ​ផ្ទះ​ចម្ងាយ​ប្រហែល ​២០០​ម៉ែត្រ ​ស្លា.ប់​បាត់​បង់​ជីវិត​គួរ​ឲ្យ​អាណោច​អាធ័ម​ លុះ​ពេល​បង​ស្រី​បង្អើត​ឃើញ​ប្អូន​កំពុង​តែ​លង់​ទឹក​ ក៏​ហក់​លោត​ទៅ​ជួយ​ស្រង់ ​តែ​ជា​អកុសល​មិន​ចេះហែ​ល​ទឹក​ ក៏​ត្រូវ​លង់​ទាំង​ ២​នាក់​ ត្រូវ​យុវជន​ម្នាក់​ទៀត​ស្ទុះ​ចុះ​ទៅជួយ​ស្រង់​បាន​ទាំង​ ២​នាក់។ ​

ខេត្ត​ប៉ៃ​លិន ​៖ កុមារី​ម្នាក់​បាន​រអិល​ជើង​ធ្លាក់​ចូល​ក្នុង​ប្រឡាយមា​ន​ទឹក​ជម្រៅ​ជាង​ ១​ម៉ែត្រ​ នៅ​ខាង​ក្រោយ​ផ្ទះ​ចម្ងាយ​ប្រហែល ​២០០​ម៉ែត្រ ​ស្លាប់​បាត់​បង់​ជីវិត​គួរ​ឲ្យ​អាណោច​អាធ័ម​  លុះ​ពេល​បង​ស្រី​បង្អើត​ឃើញ​ប្អូន​កំពុង​តែ​លង់​ទឹក​ ក៏​ហក់​លោត​ទៅ​ជួយ​ស្រង់ ​តែ​ជា​អកុសល​មិន​ចេះហែ​ល​ទឹក​ ក៏​ត្រូវ​លង់​ទាំង​ ២​នាក់​ ត្រូវ​យុវជន​ម្នាក់​ទៀត​ស្ទុះ​ចុះ​ទៅជួយ​ស្រង់​បាន​ទាំង​ ២​នាក់។ ​

បន្ទាប់​ពី​យក​ចេញ​ផុត​ពី​ទឹក​ស្រាប់​តែ​កុមារី​ជា​ប្អូន​បាន​ស្លាប់​បាត់​បង់​ជីវិត​បាត់​ទៅ​ហើយ ​ដោយ​មិន​អស់​ចិត្ត​ត្រូវ​បង​ប្អូន​ដឹក​តាម​រថ​យន្តយ​កទៅ​​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ តែ​គ្រូ​ពេទ្យ​ប្រាប់​ថា ​នាង​ស្លាប់​ហើយ។​ ហេតុ​ការណ៍​កុមារី​លង់​ទឹក​ស្លាប់​នេះ ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ១០ ​និង ​៣០​នាទី​ ព្រឹក​ថ្ងៃទី​១១​ កុម្ភៈ ​២០១៤ ​ស្ថិត​នៅ​ក្នុង​ភូមិ​​ប៉ា​ងរលឹម ​សង្កាត់​អូរ​តាវ៉ៅ ​ក្រុង​ប៉ៃលិ​ន។​

កុមារី​ទី១​. ឈ្មោះ ឆា​យ ​គឹមលីន​ អាយុ ​៦ឆ្នាំ​ (ស្លាប់) ​ទី២.​ ឈ្មោះ ​ឆាយ ​វិច្ឆរ៉ា ​អាយុ ​១០​ឆ្នាំ ​ត្រូវ​គេ​ជួយ​សង្គ្រោះ​ទាន់​ពេល​ មាន​ឪពុក​ឈ្មោះ ឆា​យ ​ស្នា ​អាយុ ៣​៨​ឆ្នាំ​ ជា​អ្នក​រ​ត់ម៉ូតូ​ឌុបនៅ​បា​ត់​ដំបង​ ម្តាយ​ឈ្មោះ ​ហ៊ាន​ ស្រីម៉ៅ ​អាយុ ៣​០​ឆ្នាំ​ ជា​កម្មករ​ធ្វើ​ការ​នៅ​ស្រុក​ថៃ ​មាន​ស្រុក​កំណើត​រស់​នៅភូ​មិ​ស្តៅ ​ឃុំ​ស្តៅ ​ស្រុក​រតនៈ​មណ្ឌល​ ខេត្ត​បាត់​ដំប​ង ដោយ​ទើប​មក​រស់​នៅ​ជាមួយ​ជី​ដូន​ឈ្មោះ ស៊ី​ម​ គឹមហឿង ​អាយុ ​៥៨​ឆ្នាំ ​ក្នុង​ភូមិ​កើត​ហេតុ​ខាង​លើ ​បាន​រយ​:ពេល​ ៣​ថ្ងៃ។​

ក្រោយ​ពេល​កើត​ហេតុ ​ឪពុក​កុមារី​រង​គ្រោះ​បាន​ធ្វើ​ដំណើរ​ពី​ខេត្ត​បាត់​ដំប​ង មក​មើល​កូន​ស្រីរ​បស់​ខ្លួន​ ចំណែក​ម្តាយ​ដែល​ទើប​តែ​ចេញ​ទៅ​ធ្វើ​​ការ​នៅ​​ប្រទេស​ថៃ ​បាន​រយៈ​ពេល​ ២ថ្ងៃ ​ក៏​ត្រលប់​មក​ធ្វើ​បុណ្យ​ឲ្យ​កូន​នៅ​ផ្ទះ​ក្បែរ​កន្លែង​កើត​ហេតុ​ផង​ដែរ៕​