ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ ៣នាក់​ ស្រវឹង​ស្រាជោក​ជាំ​ជិះ​ម៉ូតូ​វ៉ា​រថ​យន្ត​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ រង​របួស​ធ្ងន់​ស្រាល​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ យុវជន​ ៣នាក់​ បាន​រង​របួស​ធ្ងន់​ស្រាល​ ខណៈ​ដែល​ពួក​គេ​ស្រវឹង​ស្រា​ជោក​ជាំ ជិះ​ម៉ូតូ​​​ម៉ាក​គុប​ជ្រុង​ ១គ្រឿង​ ពណ៌​ទឹក​ប៊ិច​ ធ្វើ​ដំណើរ​យ៉ាង​លឿន​តាម​ផ្លូវ​ព្រះ​មុនី​រ៉េត​ ក្នុង​ទិស​ដៅ​ពី​​លិច​ទៅ​កើត​ លុះ​មក​ដល់​ជិត​គល់​ស្ពាន​អាកាស​ស្ទឹង​មា​នជ័យ​ ក៏​បាន​វ៉ា​រថ​យន្ត​ ១គ្រឿង​ រួច​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ បណ្តាល​ឲ្យ​ម្នាក់​រង​របួស​ធ្ងន់​ និង​ ២នាក់​ រង​របួស​ស្រាល​។

ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ១១ និង​ ៤០​នាទី យប់​ថ្ងៃទី​១១​ កុម្ភៈ​ ២០១៤​ ស្ថិត​ក្នុង​សង្កាត់​ទំនប់​ទឹក​ ខណ្ឌ​ចំការ​មន​។ ក្រោយ​កើត​ហេតុ​ ជន​រង​គ្រោះ​ត្រូវ​គេ​ដឹក​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ ចំណែក​ម៉ូតូ​សមត្ថ​កិច្ច​បាន​យក​ទៅ​រក្សា​ទុក​នៅ​ទីស្នាក់​ការ​​នគរ​បាល​ប៉ុស្តិ៍​ទំនប់​ទឹក​ រង់​ចាំ​ក្រុម​គ្រួសារ​មក​ទទួល​៕