ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​គេច​ជង្ហុក​ជ្រុល​ទៅ​បុក​រថ​យន្ត​វីត្រូ​ រង​របួស​ធ្ងន់​ ២នាក់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ យុវជន​​ ២នាក់​ បាន​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ ខណៈដែ​ល​ពួក​គេ​ជិះ​ម៉ូតូ​គេច​ជង្ហុក​ធំ​មួយ​ ហើ​យក៏​ជ្រុល​ទៅ​បុក​រថ​យន្ត​ ១គ្រឿង​ មក​ពី​មុខ​ពេញ​ទំហឹង​ ដែល​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ១១​ និង​ ១០​នាទី យប់​ថ្ងៃទី​១១​ កុម្ភៈ​ ២០១៤​ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១៥៤​ សង្កាត់​ផ្សារ​ថ្មី​ទី២​ ខណ្ឌដូន​ពេញ​។

តាម​ប្រភព​ព័ត៌​មាន​បាន​ឲ្យ​ដឹង​ថា​ មុ​នពេល​កើត​ហេតុ​​គេ​ឃើញ​ម៉ូតូ​ស៊ុយ​ស៊ូគី​និច​ ១គ្រឿង​ ពណ៌​ស​​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BR-3589 ជិះ​ដោយ​យុវជន​ ២នាក់​ ធ្វើ​ដំណើរ​តាម​ផ្លូវ​១៥៤​ ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ ក៏​បាន​គេច​ជង្ហុក​ធំ​មួយ​ ហើយ​ជ្រុល​ទៅ​បុក​រថ​យន្ត​វីត្រូ ពណ៌ស​ ១គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2Q-1804 ដែល​បើក​ច្រាស​ទិស​គ្នា​មក​ពី​មុខ​ បណ្តាល​ឲ្យ​អ្នក​ទាំង​ពីរ​រង​របួសធ្ងន់​ ត្រូវ​បញ្ជូន​ទៅ​សង្រ្គោះ​នៅ​គ្លីនិកឯក​ជន​។ ចំណែក​រថ​យន្ត​បង្ក​ និង​ម៉ូតូ សមត្ថ​កិច្ច​ជំនាញ​បាន​ធ្វើ​ការ​វាស់​វែង និង​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​៕