ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​បណ្ឌិត​ ម៉ុក ​ម៉ារ៉េត ​អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ស្តី​អំពីកា​រ​គ្រប់​គ្រង​ព្រៃ​ឈើ​តំបន់​ព្រៃ​ឡង់ នៅ​ខេត្ត​កំពង់​ធំ​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ ​៖ លោក​បណ្ឌិត ​ម៉ុក ​ម៉ារ៉េត ​ប្រធាន​គណៈ​កម្មា​ធិការ​ផែន​ការ​វិនិ​យោគក​សិ​កម្ម​ អភិ​វឌ្ឍន៍​ជន​បទ​ បរិ​ស្ថាន ​និង​ធន​ធាន​ទឹក​ នៃ​រដ្ឋ​សភា​ជាតិ ​បន្ទាប់​ពី​បាន​បើក​កិច្ច​ប្រជុំ​ស្តីអំ​ពី​ការ​គ្រប់​គ្រង​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់ ​នា​រសៀល​ថ្ងៃទី​១០​ កុម្ភៈ ២​០១៤​ នៅ​សាល​ប្រជុំ​ខេត្ត​កំពង់​ធំ ​(អគារ​B)​ រួច​មក​ នៅ​ព្រឹក​ថ្ងៃទី​១១​ កុម្ភៈ ​បាន​អញ្ជើញ​ដឹ​កនាំ​គណៈ​ប្រតិភូថា្ន​ក់ជាតិ​ ថ្នាក់​ខេត្ត​ ថ្នាក់​ស្រុក ​រួម​ជា​មួយ​ប្រធាន​មន្ទីរ​មួយ​ចំនួន​ពាក់​ព័ន្ធ​

ខេត្ត​កំពង់​ធំ ​៖ លោក​បណ្ឌិត ​ម៉ុក ​ម៉ារ៉េត ​ប្រធាន​គណៈ​កម្មា​ធិការ​ផែន​ការ​វិនិ​យោគក​សិ​កម្ម​ អភិ​វឌ្ឍន៍​ជន​បទ​ បរិ​ស្ថាន ​និង​ធន​ធាន​ទឹក​ នៃ​រដ្ឋ​សភា​ជាតិ ​បន្ទាប់​ពី​បាន​បើក​កិច្ច​ប្រជុំ​ស្តីអំ​ពី​ការ​គ្រប់​គ្រង​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់ ​នា​រសៀល​ថ្ងៃទី​១០​ កុម្ភៈ ២​០១៤​ នៅ​សាល​ប្រជុំ​ខេត្ត​កំពង់​ធំ ​(អគារ​B)​ រួច​មក​ នៅ​ព្រឹក​ថ្ងៃទី​១១​ កុម្ភៈ ​បាន​អញ្ជើញ​ដឹ​កនាំ​គណៈ​ប្រតិភូថា្ន​ក់ជាតិ​ ថ្នាក់​ខេត្ត​ ថ្នាក់​ស្រុក ​រួម​ជា​មួយ​ប្រធាន​មន្ទីរ​មួយ​ចំនួន​ពាក់​ព័ន្ធ​ចុះ​សំណេះ​សំណាល ​ព្រម​ទាំង​ដោះ​ស្រាយ​នូវ​សំណូម​ពរ​មួយ​ចំនួនរ​បស់​ប្រជា​ពលរដ្ឋ ​ចំនួន ​២៥០​នាក់​ មក​ពី ​៦​សហ​គម​ន៍ ក្នុង​ឃុំ​សណ្តាន់ ​និង​ឃុំ​មាន​រិទ្ធ​ ស្រុក​សណ្តាន់ ​ដែល​ពាក់​ព័ន្ធ​ព្រៃ​ឡង់។

បន្ទាប់​មក​​ លោក​​បាន​បន្ត​ដំណើរ​ទៅ​ជួប​សំណេះ​សំណាល​ជា​មួយ​ប្រជា​ពល​រដ្ឋ ​ចំនួន ​២៣០នាក់ទៀត​​ នៅ​ក្នុង​សហ​គមន៍​តំប​ន់ការ​ពារ​ធម្ម​ជាតិ​ដាំ​ម្រេច​ ស្ថិត​នៅ​ក្នុង​ភូមិ​ស្រែ ​ឃុំ​សាលា​វិស័យ​ ស្រុក​ប្រាសាទ​បល្ល័ង្គ​ ដើម្បី​ដោះ​ស្រាយ​រាល់​បញ្ហា​ទុក្ខ​កង្វល់​ រួម​ជា​មួយ​និង​សំណូម​ពរ​។ ក្រោយ​ពី​ជួប​សំណេះសំ​ណាល​រួចរា​ល់ហើ​យនោះ​ ​ប្រជា​ពលរ​ដ្ឋ​ម្នាក់ៗ ​ទទួលបា​ន​សារុង​ពុម្ព១ ​ជា​របស់​អនុ​ស្សាវរីយ៍កំ​ដរ​ដៃ​​​។ ​

នា​រសៀល​ថ្ងៃ​ដដែល​នោះ​ដែរ​ លោក​បណ្ឌិត ​រួម​ជា​មួយ​នឹង​ក្រុម​ការ​ងារ ​បាន​អញ្ជើញ​ចុះ​ទៅ​ត្រួត​ពិនិត្យ​ដល់​តំបន់​ព្រៃ​ឡង់ ​បាន​មាន​ប្រសាសន៍​ដោយ​សង្ក​ត់ធ្ងន់​ថា ​នៅ​តំបន់​ព្រៃ​ឡង់ ​ដែល​មាន​ផ្ទៃដី​សរុប​ចំនួន​ ៤៨​ម៉ឺន ​និង​ ៤​ពាន់​ហិក​តានេះ​ វា​​មា​នទំ​ហំ​ធំធេង​ណាស់​ បើ​ទោះ​បី​ជាមា​ន​ការ​លប​លួច​ចូល​កាប់​ទន្រ្ទាន​ខ្លះៗ ​ពី​ជន​ខិល​ខូច​មួយ​ចំនួន​តូច​យ៉ាង​ណាក៏​ដោយ​ ក៏​យើង​ខិត​ខំ​ការ​ពារ​បាន​។

រាជ​រដ្ឋាភិ​បាល​កម្ពុជា​ ក្រោម​ការ​ដឹក​នាំ​ប្រទេស​ជាតិ​ ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន ​នាយក​រដ្ឋ​មន្ត្រី​ លោក​តែង​តែ​គិត​គូរ​ដល់​សុខ​ទុក្ខដ​ល់​ប្រជា​ពល​រដ្ឋ​ជានិច្ច​ ប្រជា​ពល​រដ្ឋ​អត់​ដីរ​ស់​នៅ​ចែក​ដី​ជូន ​ថែម​ទាំង​ធ្វើ​បណ្ណ​កម្ម​សិទ្ធិ​ជូន​ទៀត​ផង​។

ជា​បន្ត​ លោក​​បណ្ឌិត​​ ​និង​សហ​ការី​ បាន​រួម​ដំណើរ​ទៅ​ទស្សនា​ស្វែង​យល់​អំពី​ចម្ការ​កៅ​ស៊ូ​វៀត​ណាម ​ក្នុង​ខេត្ត​កំពង់​ធំ ​និង​ចម្ការ​ម្រេចរ​បស់ ​លោក​ឧក​ញ៉ា ទ្រី ​ភាព ​ស្ថិត​នៅ​ក្នុង​ទឹក​ដី​ខេត្ត​ព្រះ​វិហារ ​ រួច​ទើប​អញ្ជើញ​វិល​ត្រលប់​ទៅ​កាន់​ទី​ក្រុង​ភ្នំពេញ ​វិញ​ទាំង​យប់​៕