ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិ​ព័រណ៍ពា​ណិជ្ជ​កម្ម​ប្រវត្តិ​សាស្រ្ត​តំបន់​ត្រី​កោណ ចា​ប់​ផ្តើម​នៅ​ថ្ងៃទី​២៧ ​កុម្ភៈ ​នៅ​ខេត្ត​ក្រចេះ ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖​ យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា ​ចេញ​ផ្សាយ​កាល​ពីថ្ងៃទី​០៧​ កុម្ភៈ​ បាន​បង្ហាញ​ថា​ ប្រទេសក​ម្ពុជា ​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​គណៈ​កម្មា​ធិការ​សម្រប​សម្រួល​ចម្រុះ ​នៃ​តំបន់​ត្រី​កោណ​អភិវឌ្ឍន៍ ​កម្ពុជា ​ឡាវ ​វៀត​ណាម ​លើក​ទី៩​ និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​ ដែល​រៀបចំ​ធ្វើ​ឡើង​នៅ​ទីក្រុង​ក្រចេះ ខេ​ត្ត​ក្រចេះ ​ចាប់​ពីថ្ងៃ​ទី​២៧ ​កុម្ភៈ ​ដល់​ថ្ងៃទី​០៤​ មីនា ​២០១៤។​

ក្នុង​ឱកាស​ដែល​កម្ពុជា​ ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​ក្រសួងពា​ណិជ្ជ​កម្ម​ នឹង​មាន​ការ​រៀបចំ​ពិព័រណ៍​ពាណិជ្ជ​តំបន់​ត្រី​កោណអ​ភិវឌ្ឍន៍​ កម្ពុជា ​ឡាវ ​វៀតណាម ​ឆ្នាំ​២០១៤ ​(CLV De​velopment ​Triangle ​Trade​ Fair​ 2014) ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពីថ្ងៃទី​០១​ ដល់​ថ្ងៃទី​០៣ ​មីនា ​២០១៤ ​នៅ​មជ្ឈ​មណ្ឌល​កីឡា​ទីក្រុង​ក្រចេះ ​ខេត្ត​ក្រចេះ ​រួម​ទាំង​មាន​ការ​ប្រគំ​តន្ត្រី​នា​ពេល​រាត្រី​នោះ ​ផង​ដែរ។​

ការ​រៀបចំ​ពិព័រណ៍​ពាណិជ្ជ​កម្ម​នេះ ​ក្នុង​គោល​បំណង​ ដើម្បី​គាំទ្រ​ និង​បង្ហាញ​ពី​សកម្ម​ភាព​ជម្រុញ​ពាណិជ្ជ​កម្ម​ក្នុង​តំបន់​ពាណិជ្ជ​កម្ម​ កម្ពុជា​ ឡាវ ​វៀត​ណាម ​ហើយ​ជា​ព្រឹត្តិការណ៍​មួយ​ផ្តល់​ឱកាស​ដល់​ធុរៈ​ជន​បាន​ជួប​ជុំគ្នា​ ដើម្បី​បង្ហាញ ​និង​ពិភាក្សា​នូវ​គំនិត​ថ្មីៗ ​សម្រាប់​បង្កើន​សកម្ម​ភាព​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរ​ជាតិ ​ដោយ​មាន​ការ​ចូល​រួម​ពី​ប្រទេស​ឡាវ ​និង​វៀត​ណាម ​ក៏ដូច​ជាការ​ចូល​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ក្រោម​ឆ័ត្រ​យុត្តិ​សាស្ត្រ​ចតុ​កោណ​ដំណាក់​កាល​ទី៣ ​នៃ​កម្ម​វិធី​នយោ​បាយ​របស់​រាជ​រដ្ឋាភិ​បាល​កម្ពុជា ​អាណត្តិ​ទី៥៕​